ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរ អាន់ឆ័រ រៀបចំកម្មវិធីប្រគល់រង្វាន់លាភមង្គលលើកទី2ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ នៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីពីរសម្រាប់គូ

ស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

រង្វាន់លាភមង្គលលើកទីពីរដែលស្រាបៀរអាន់ឆ័រប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួន 35 គូដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី 23 ខែមេសា ឆ្នាំ ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់ ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញចំនួន១០ រង្វាន់ និងកាម៉េរាម៉ាក Sony ចំនួន ១០ រង្វាន់។

កម្មវិធីប្រគល់លាភមង្គលលើកទីពីរនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

គូរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។ សម្រាប់ឆ្នាំ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬដបចាប់ពី ២០ ឡើង ទទួលបានសៀវភៅកត់ចំណងដៃ ប៊ិច កាបូប និងប័ណ្ណផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញ និងកាម៉េរាម៉ាក Sony ជាច្រើនរង្វាន់។ ជាពិសេសរាល់ការជាវចាប់ពី ១២០ កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ ១ យប់។ ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា ១០០០ គូដំបូងប៉ុណ្ណោះ។

នៅមានការចាប់រង្វាន់ចំនួនពីរលើកទៀត សូមប្រញាប់រួសរាន់ជាវស្រាបៀរអាន់ឆ័រដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិស្រទន់នៃស្របៀរអានឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi រហូតដល់ ៦០ គូ។

សូមពិសាដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖