ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖សហគមន៏ឥស្លាមរស់នៅប្រកប ដោយ សុខដុមរម្យនានៅកម្ពុជារហូតដល់សព្វថ្ងៃនេះ ក៏អាស្រ័យ មានគណបក្សប្រជាជនកម្ពុជាផងដែរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកអូស្មាន ហាស្សាន់៖ សហគមន៏ខ្មែរ ឥស្លាមរស់នៅប្រកបដោយសុខដុមរម្យនានៅកម្ពុជារហូតដល់សព្វថ្ងៃនេះ ក៏អាស្រ័យ មានគុណបំណាច់របស់គណបក្សប្រជា ជនកម្ពុជាផងដែរ ។ លោកអូស្មាន ហាស្សាន់បាន បញ្ជាក់បែបនេះ ខណៈលោកចូលរួម ជួបសំណេះសំណាល ជាមួយបងប្អូនសាសនិកសហគមន៏ខ្មែរឥស្លាមចំនួន ៥៣១ នាក់ មកពី៣៦ភូមិ នៃឃុំចំនួន២៣ និង ស្រុកចំនួន១១ ទូទាំងដែលជាថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ( មេគុណ) គណៈចលនាសាសនិកឥស្លាមរបស់CPP ខេត្ត ក្រុង ស្រុក ខណ្ឌ និងភូមិនានា លោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៅក្នុងក្របខណ្ឌ និង កិច្ចសន្យារបស់ក្រសួងអប់រំយុវជន និង កីឡា ទូទាំងខេត្ត រួមជាមួយ លោក ឆាយ សារ៉េត សមាជិកគណៈកម្មាធិកាកណ្តាល និង ជាអនុប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរគណបក្ស ប្រជាជនកម្ពុជាខេត្តបាត់ដំបង។

លោក ស៊ូ អារ៉ាហ្វាត ជាប្រធានគណៈចលនាសាសនិកឥស្លាមCPP ខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ ការប្ដេជ្ញា រក្សាសម្លេងឆ្នោតជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការរក្សាកម្លាំងចាស់ និងបង្កេីនសមាជិកថ្មី ដោយផ្សះផ្សារ សម្របសម្រួលមហាជននៅសេស សល់មិនទាន់ចូលជាសមាជិកគណបក្សប្រជាជន ឲ្យបានសហការចូលរួមរស់ជាមួយម្លប់នៃបក្សតែមួយ សុខទុក្ខរួមគ្នា។

លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម CPP បានថ្លែងអំណអរគុណដល់កម្លាំងសកម្មជន និង សមាសភាពគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង ដែលបានគៀងគរអោយមហាជនរបស់ខ្លួនភាគច្រេីន បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រេីសរេីសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស ដែលរួមសុខរួមទុក្ខជាមួយគ្នារហូតបានទទួលនូវភាពចម្រុងចម្រេីន សន្តិភាព និងកក់ក្តៅជាទីបំផុត។

លោកប្រធានគណៈចលនា បានក្រេីនរំលឹកថា សូមកុំញញេីត រឺចាញ់បោកនូវការសន្យាអះអាងបែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈដែលកន្លងមក រហូតបច្ចុប្បន្ន មិនទាន់មានពួកគាត់ណាបានសាងនូវស្នាដៃបន្តិចណាជូនសហគមន៍ឡេីយ ផ្ទុយទៅវិញមានតែការបង្ករផ្គរភ្លៀង និង ញុះញង់បង្កចលាចលដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។ ជាក់ស្តែង ការប្រកាសអូតអាងពីការទាមទារសេរីភាពរបស់ពួកគាត់ ខណៈដែលមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ដេីម្បីទាមទារសេរីភាព និង សេចក្តីសុខសន្តិភាពជូនប្រជារាស្ត្របទាល់តែសោះ ផ្ទុយទៅវិញសេរីភាព សុខសន្តិភាព និង ភាពចម្រុងចម្រេីនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់។ ក្នុងពិធីនេះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានប្រគល់រថយន្តមួយគ្រឿងជូនដល់មជ្ឈមណ្ឌលកីឡាសម្ព័ន្ឋយុវជនមុស្លិមកម្ពុជាខេត្តបាត់ ដំ បង ដេីម្បីប្រេីប្រាស់ ទ្រទ្រង់វិស័យកីឡាក្នុងស្រទាប់យុវជន ជំនាន់ក្រោយ៕ សំរិត


ចែករំលែក៖