ប្រធានាធិបតីរុស្សីលោកវ្ល៉ាឌីមៀរ ពូទីន បានរិះគន់ដល់នាយករដ្ឋមន្ត្រីអង់គ្លេសថា ជាបុគ្គលទលន់ខ្យោយ ហើយថែមទាំងឌឺដងដល់អាមេរិកថាកំពុងតែចង់ប្រកួតជា មួយខ្លាឃ្មុំកំណាច ពេលដែលអាមេរិកឡើងគម្រោងវាយប្រហារស៊ីរីរយៈពេល៩០ថ្ងៃនោះ។
លោកពូទីនបញ្ជាក់ទៀតថា លោកគាំទ្រអ្នកណាអ្នកនោះគឺជាមនុស្សល្អ ហើយលោកមិនគាំទ្រដល់ អ្នកដែលចេះតែចង់ បំផ្លាញផលប្រយោជន៍របស់គេនោះ ឡើយ។ ភ័ស្តុតាងដែអាមេរិកបង្ហាញនោះមិនគ្រប់គ្រាន់ក្នុងការវាយប្រហារស៊ីរី នោះឡើយ ហើយពិភពលោកមានច្បាប់ អាមេរិកមិនត្រូវបំពានច្បាប់ឡើយ ក្នុងនាម ជាប្រទេសមហាអំណាច។
ស្ថានភាពនៅក្នុងប្រទេសស៊ីរី ធ្វើឲ្យ សហគមន៍អន្តរជាតិ ព្រួយបារម្ភ និងបញ្ចេញ ប្រតិកម្មយ៉ាងខ្លំាងនោះ គឺការប្រើអាវុធ គីមី។ រហូតមកដល់សព្វថ្ងៃ ឲ្យតែមានការផ្ទុះចេញនូវការប្រើអាវុធគីមីម្តងៗ រដ្ឋាភិ បាល និងក្រុមប្រឆំាងតែងតែបានទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក។ ការវាយប្រហារដោយអាវុធគីមីនាពេលកន្លងមក របស់ស៊ីរីបានធ្វើឲ្យលោកត្រាំសម្រេចចិត្តវាយប្រហារដោយមីស៊ីលជាការព្រមាន ដល់រដ្ឋាភិបាលស៊ីរី ជាលើកចុងក្រោយ ។
តើវត្តមានអាវុធគីមីនៅស៊ីរីបានចាប់ កំណើតយ៉ាងដូចម្តេច និងថាតើមានប្រទេសណាខ្លះដែលបានជួយបណ្តុះបណ្តាលស៊ីរីឲ្យចេះ ផលិតអាវុធគីមី?
អ្វីៗបានចាប់ផ្តើមដំបូងនៅដើមទសវត្សឆ្នំា ៨០ បន្ទាប់ពីប្រទេសស៊ីរីបានចាញ់ សង្គ្រាមជាមួយប្រទេសអ៊ីស្រាអែលចំនួន ៣លើកបន្តបន្ទាប់គ្នា គឺឆ្នំា ១៩៦៧, ១៩៧៣ និងម្តងទៀតក្នុងឆ្នំា ១៩៨២ គឺ ចាប់ពីពេលនោះហើយដែលស៊ីរីបានផ្តើមអភិវឌ្ឍកម្មវិធីអាវុធគីមី ស្ងាត់ៗដោយ លើកយកហេតុផលថា អ៊ីស្រាអែលក៏បានលួចធ្វើការអភិវឌ្ឍគ្រាប់បែកបរមាណូដែរ។ ទីក្រុងដាម៉ាសបានពន្យល់បកស្រាយ ថា ខ្លួនមិនអាចបោះបង់ចោលនូវកម្មវិធី អាវុធគីមីរបស់ខ្លួនបានទេ ដរាបណាអ៊ីស្រាអែលនៅតែជាប្រទេសគំរាមកំហែងសន្តិសុខចំពោះខ្លួននោះ។ ស៊ីរីបានចាប់ផ្តើម ផលិតអាវុធគីមីដោយខ្លួនឯងក្នុងឆ្នំា ១៩៧១ នៅមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវក្នុងទីក្រុងដាម៉ាស។ សព្វថ្ងៃ មជ្ឈមណ្ឌលនេះជាអ្នកគ្រប់គ្រងកម្មវិធីអាវុធគីមីនៅក្នុងប្រទេសស៊ីរី។
នៅពេលចាប់ផ្តើមផលិតអាវុធគីមីលើកដំបូង ទីក្រុងដាម៉ាសអត់ស្គាល់បច្ចេកវិទ្យា និងក៏គ្មានចំណេះដឹងផ្នែកវិទ្យាសាស្រ្តអ្វី ដើម្បីផលិតអាវុធគីមីឲ្យ បានជោគជ័យ ដែរ។ ប៉ុន្តែដៅយសារជំនួយពីប្រទេសជិតខាង ក៏ដូចពីសម្ពន្ធមិត្តអឺរ៉ុបបានអនុញ្ញាត ឲ្យស៊ីរីក្លាយជាប្រទេស ដែលអាចផលិតអាវុធគីមីប្រកបដោយគុណភាពខ្ពស់ និងដែលមានបរិមាណស្តុកដ៏សំខាន់មួយនៅក្នុងពិភពលោក។ បទពិសោធន៍ និងសមត្ថភាពនៃការផលិតអាវុធគីមីដែលស៊ីរីមានបច្ចុប្បន្ន គឺបានមកពីជំនួយរបស់អ្នកដទៃតែម្តង។
យោងតាមមជ្ឈមណ្ឌលសិក្សាផ្នែក សន្តិសុខអន្តរជាតិ និងគ្រប់គ្រងគ្រឿង សព្វាវុធបានឲ្យដឹងថាអេហ្ស៊ីប គឺជាប្រទេសទី១ដែលបានលក់សមាសភាពគីមីទៅឲ្យស៊ីរី មុនសង្រ្គាម Kippour ក្នុងឆ្នំា ១៩៧៣។ តែតំាងពីទសវត្សឆ្នំា ៨០ មក ទីក្រុងដាម៉ាសក៏បានចាប់ផ្តើមអភិវឌ្ឍកម្មវិធីអាវុធគីមីដោយខ្លួនឯង និងទទួលបានការជួយឧបត្ថម្ភពីសហភាពសូវៀត អុីរ៉ង់ ចិន និងប្រទេស កូរ៉េខាងជើង។ ស៊ីរីមានទីតំាងផលិតអាវុធគីមីមិនតិចជាង ៤កន្លែងនោះទេ។ យោង តាមក្រុមហ៊ុន Global Securityបញ្ជាក់ថាសមាសភាពគីមីភាគច្រើនត្រូវបានស៊ីរីនំាចូលពីប្រទេសអឺរ៉ុប ដូចយ៉ាងហុល្លង់ ស្វីុស បារំាង អូទ្រីស និងអាល្លឺម៉ង់។ ចំណែក ប្រទេសបារំាង ទីក្រុងដាម៉ាសបានទិញ ផលិតផលថ្នំាពេទ្យមួយចំនួនដែលអាច យកទៅផ្សំ ធ្វើជាអាវុធគីមីបាន នេះ បើយោងតាមក្រុមហ៊ុន Global Security បញ្ជាក់ប្រាប់ឲ្យដឹង។ ម្យ៉ាងទៀត រដ្ឋាភិបាល ស៊ីរីក៏បាននំាចូលនូវផលិតផលគីមីមួយចំនួនដែលអាចប្រើ បាននៅក្នុងវិស័យ កសិកម្មផង និងផ្សំធ្វើជាអាវុធគីមីគ្រប់ប្រភេទផង។
ទើបតែនៅក្រោយឆ្នំា ១៩៨៥ ទេ ដែលការនំាចូលសមាសភាពគីមីមានការលំបាកខ្លំាង ក្រោយពីអង្គការ Australia Group បាន ផ្តួចផ្តើមគំនិតឲ្យមានការពង្រឹងលើការនំាចេញផលិតផលគីមី។ អង្គការ Australia Group ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រទេសចំនួន ៤០ ដើម្បីប្រយុទ្ធប្រឆំាងនឹងការសាយភាយសារធាតុគីមី ក្រោយពីមានព្រឹត្តិការណ៍ប្រើអាវុធគីមី ប្រឆំាងជនជាតិ Kurde ក្នុងប្រទេសអុិរ៉ាក់។ តំាងពីពេលនោះមក និងដើម្បីអាចបន្តការអភិវឌ្ឍកម្មវិធីអាវុធគីមីរបស់ខ្លួនបានទីក្រុងដាម៉ាសក៏បានងាកទៅរកតែសម្ពន្ធមិត្ត ចាក់ទឹកមិនលិចពីរ គឺប្រទេសរុស្ស៊ី និង អុីរ៉ង់។
យោងតាមក្រុមអ្នកឯកទេសយោធាបាឲ្យដឹងថា ស៊ីរីច្រើនស្តុកសារធាតុគីមីរបស់ខ្លួនក្រោមទ្រង់ទ្រាយជាវត្ថុរាវនៅ ក្រោមដីយ៉ាងជ្រៅ និងដោយមានសន្តិសុខយ៉ាងត្រឹមត្រូវនៅតាមមូលដ្ឋានយោធាសំខាន់ៗរបស់ ខ្លួន។ ទន្ទឹមគ្នានេះ ក៏មានការស្តុក ទុកនៅក្នុងរូងព្រៃភ្នំដាច់ស្រយាលផងដែរ។ តាមក្រុមអ្នកឯកទេសយោធាដដែលបានឲ្យដឹងទៀតថា ស៊ីរីបានយកសារធាតុគីមីទៅដាក់នៅក្នុងក្បាលគ្រាប់មីស៊ីលអន្តរ ទ្វីប ឬមួយក៏នៅក្នុងក្បាលគ្រាប់កំាភ្លើងត្បាល់ ជាដើម។ មានសារធាតុគីមីជាច្រើនប្រភេទដែលស៊ីរីបានផលិត ក្រោមរូបភាពជា ឧស្ម័នគីមី តែអ្វីដែលគ្រប់គ្នាបាននិយាយ និងបានឮមកដល់ពេលនេះនោះ គឺការ ប្រើឧស្ម័នសារ៉ាង « Gaz sarin) ពីសំណាក់ទាហានស៊ីរីវាយប្រហារលើក្រុមប្រឆំាង។ ឧស្ម័នសារ៉ាង គឺជាឧស្ម័នពុលខ្លំាង និងដែលមានប្រតិកម្មផ្ទាល់យ៉ាងសាហាវលើប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ក៏ដូចជា សត្វ។
រហូតមកដល់ពេលនេះ គេនៅតែមិន ទាន់អាចដឹងបានទេថា តើស៊ីរីមានស្តុក បរិមាណអាវុធគីមីប៉ុន្មានតោននោះទេ ហើយរហូតមកដល់ពេលនេះទៀត ក៏ក្រុមប្រទេសលោកខាងលិចដែលមានអាមេរិកជាមេខ្លោង ក៏នៅតែមិនទាន់អាចសន្និដ្ឋាន ថា របបក្រុងដាម៉ាសជាអ្នកប្រើអាវុធគីមី សម្លាប់ពលរដ្ឋខ្លួនឯងឬក៏យ៉ាងណានោះទេ។ តែទីក្រុងដាម៉ាសធ្លាប់បានបញ្ជាក់ ម្តងហើយ ម្តងទៀតថា ខ្លួនប្រើអាវុធគីមីតែក្នុងករណីណាដែលមានការឈ្លានពានពីខាងក្រៅ តែប៉ុណ្ណោះ ពោលគឺមិនបានប្រើដើម្បីសម្លាប់ពលរដ្ឋខ្លួនឯងទេ។ អ្វីដែល បស្ចិមលោកហ៊ានអះអាងនៅពេលនេះនោះគឺថា ស៊ីរី គឺជាជង្រុកស្តុកអាវុធគីមី មួយដ៏មានប្រសិទ្ធភាពខ្ពស់នៅក្នុងពិភពលោក។ តែទីក្រុងដាម៉ាសធ្លាប់បានបញ្ជាក់ម្តងហើយ ម្តងទៀតថា ខ្លួនប្រើអាវុធគីមីតែក្នុងករណីណាដែលមានការឈ្លានពានពីខាងក្រៅ តែប៉ុណ្ណោះ ពោលគឺមិនបានប្រើដើម្បីសម្លាប់ពលរដ្ឋខ្លួនឯងទេ។
គួររម្លឹកជូនថា ស៊ីរីមិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រើ អាវុធគីមីទេ តែបានគំាទ្រការហាមមិនឲ្យប្រើអាវុធប្រល័យលោកនៅតំបន់ដើម បូព៌ា។ ចំណែកប្រទេសអ៊ីស្រាអែលវិញ ទីក្រុងហ៊្សេរុយសាឡិមបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីការ ហាមប្រើអាវុធគីមី តែនៅមិនទាន់បានឲ្យសច្ចាប័ន ទេ៕ ម៉ែវ សាធី