រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inadaបានឲ្យដឹងថា លោក ស្រីគាំទ្រ គោលជំហររបស់អាមេរិក ក្នុង សកម្មភាពទប់ទល់ជាមួយកូរ៉េខាងជើង ។ លោកស្រី Inada បានបញ្ជាក់បែបនេះនៅក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី ១៧ខែ ឧសភា នៅទីក្រុងតូក្យូជាមួយ អគ្គមេបញ្ជា ការកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Harry Harris ប្រចាំនៅតំបន់អាស៊ីប៉ា ស៊ីហ្វិក។
ក្រសួងការពារជាតិជប៉ុន បានវាយតម្លៃ ខ្ពស់ ចំពោះតួនាទីរបស់ លោក Harris នៅក្នុងការ បង្កើនទំនុកចិត្តជាមួយប្រទេសសម្ពន្ធមិត្ត ក្នុងពេលដែល មានភាពតានតឹង នៅក្នុងតំបន់ ពិសេសគឺការគំរាមកំហែង វាយប្រហារពីកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី ១៤ ខេឧសភា កន្លងមក លោកស្រី Inada បានបញ្ជាក់ថា ការគំរាមកំហែងដោយអាវុធបរមាណូនិងមីស៊ីល នាពេលនេះគឺឈានចូល កម្រិត ថ្មីកាន់តែធ្ងន់ជាងមុន ។ តាមការបញ្ជាក់ របស់លោកស្រីថា ជប៉ុននិងអាមេរិកចាំបាច់ត្រូវតែសហការគ្នាឲ្យបានល្អបំផុត ទប់ស្កាត់ការគំរាមខាងលើរបស់កូរ៉េខាងជើង។
លោកស្រី Inada បញ្ជាក់ថា ការធ្វើសមយុទ្ធរួមរវាងអាមេរិកនឹងជប៉ុន កន្លងមក គឺជា ការបង្ហាញពីកិច្ចសន្យាការពារជប៉ុន របស់អាមេរិក។
លោក Harris ក៏បានបញ្ជាក់ផងដែរថា កម្លាំងសម្ពន្ធមិត្ត អាមេរិកនិងជប៉ុនគឺជា គន្លឹះ សម្រាប់សន្តិភាព និងស្ថិរភាពនៅ ក្នុងតំបន់ទាំងមូល ដូច្នេះប្រទេសទាំងពីរចាំបាច់ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត។
យោងតាមប្រភពព័ត៌មានថ្មីមួយ ពីទី ភ្នាក់ងារសារព័ត៌មានអង់គ្លេស ការធ្វើតេស្ត មីស៊ីលផ្លោងថ្មី ចុងក្រោយបំផុតរបស់ព្យុងយ៉ាង បានបង្ហាញឲ្យឃើញ នូវភាពរីក ចម្រើនដ៏ខ្លាំងក្លា ផ្នែកបច្ចេកវិទ្យាអាវុធ របស់កូរ៉េខាងជើង ក្នុងកិច្ចប្រឹងប្រែង ប្រជែង ដើម្បីទទួលបានមីស៊ីលផ្លោងឆ្លង ទ្វីប ប្រតិបត្តិការពេញលេញ ដែលមាន សមត្ថភាព អាចវាយប្រហារដល់ទឹកដី សហរដ្ឋអាមេរិកបាន។
អ្នកជំនាញបាននិយាយថា តាមរយៈ រូបភាពនិងវីដេអូឃ្លីប ពីការបាញ់ធ្វើ តេស្តបានបង្ហាញថា មីស៊ីលដែលបាញ់កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា គឺជា ប្រភេទអាវុធថ្មី ដ៏គួរឲ្យកត់សម្គាល់ ខុសពី មីស៊ីលមុនៗ ហើយមីស៊ីលផ្លោងយុទ្ធ សាស្រ្តថ្មីនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានដាក់ឈ្មោះឲ្យវាថា Hwasong-12។
តាមការចុះផ្សាយរបស់គេហទំព័រ Ibtimes កូរ៉េខាងជើង បាននិយាយថា គ្រាប់ មីស៊ីលថ្មីនេះ អាចហោះបានក្នុងរយៈ កម្ពស់ ២.១១១គីឡូម៉ែត្រ ដែលនេះគឺស្រប គ្នា ជាមួយនឹងការសង្កេតរបស់ជប៉ុន និង កូរ៉េខាងត្បូង មុនពេលវាធ្លាក់ចូលក្នុងដែនសមុទ្រជប៉ុន៕ ម៉ែវ សាធី