ខេត្តកណ្ដាល៖ យុវជនម្នាក់ ត្រូវបានតុលាការខេត្តកណ្ដាល ប្រកាសសាលក្រមលើកលែងការចោទប្រកាន់ រួចដោះលែងឲ្យមានសេរីភាពឡើងវិញ ។ តុលាការរកឃើញថា នេះមិនមែនជាបទល្មើសរំលោភសេពសន្ថវៈ ទេ គឺ ជាការព្រមព្រៀងគ្នា ។
សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែឧសភា លើកយកសំណុំរឿងរំលោភសេពសន្ថវៈ មកបើកសវនាការ ដោយមានជនជាប់ចោទឈ្មោះ ស.ឧ ហៅនា អាយុ១៨ឆ្នាំ ។
មន្ត្រីពន្ធនាគារថ្លែងថា ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទ “ រំលោភសេពសន្ថវៈ “ ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល តាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទនិយាយក្នុងសវនាការថា ខ្លួនពុំបានបង្ខិតបង្ខំជនរងគ្រោះដែលមានវ័យ១៦ឆ្នាំនោះទេ ពោលគឺ នេះជាការព្រមព្រៀងរួមភេទ ។
លោក ឯក ស៊ុនរស្មី តំណាងអយ្យការ សន្និដ្ឋានថា ជនជាប់ចោទគ្មានធាតុផ្សំនៃបទល្មើសរំលោភសេពសន្ថវៈ ទេ គប្បីតុលាការពិចារណា ។
ក្រោយការសួរដេញដោល លោក ផូង វណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកលែងការចោទប្រកាន់លើឈ្មោះ សេង ឧស្សាហ៍ រួចដោះលែងឲ្យមានសេរីភាពឡើងវិញ ។ ក្នុងនោះលោកចៅក្រម ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ឃ.ច.ធ ដាក់ពន្ធនាគារ៧ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពីរំលោភសេពសន្ថវៈ ។
មជ្ឈដ្ឋានមួយចំនួន យល់ថា បើជនជាប់ចោទគ្មានទោស ហើយត្រូវជាប់ពន្ធនាគារជិត៧ខែ តើការបាត់បង់សេរីភាពជិត៧ខែ នេះ នរណាជាអ្នកទទួលខុសត្រូវ ? ៕ ចេស្តា