ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនយុវជន២នាក់រួមនឹងកាំបិតប័ុងតោ ដំុថ្ម និងដែកទិប

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនយុវជន២នាក់ រួមនឹងកាំបិតបុ័ងតោ ដំុថ្ម ដែកទិបកាលវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា អ្នកបើកម៉ូតូមានឈ្មោះ ភាព ម៉េចគ្រុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សវិទ្យល័យទួលទំពូង ថ្នាក់ទី១២F ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពនុ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯអង្គុយខាងក្រោយឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យទួលទំពូង ថ្នាក់ទី១២F ស្នាក់នៅផ្ទះជួល ជាមួយគ្នា ហើយចំពោះមុខសមត្ថកិច្ចជនសង្ស័យ មិនសារភាពថា ដុំថ្ម៤ដុំ និងកាំបិតបុ័ងតោ និងដុំថ្ម ដែកទិបនោះមិនមែនជារបស់ខ្លួនទេ ហើយខ្លួនមិនដឹងថា សមត្ថកិច្ចចាប់ពួកគេដោយសារកំហុសរឿងអ្វីទេ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនកំពុងល្បាតក្នុងភូមិសាស្រ្ត ហើយមកដល់ចំណុចមុខមជ្ឃមណ្ឌលកម្សាន្តរ៉ក ប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូ៣គ្រឿង ដោយយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង មា៉កស្គុពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១BD. ៣០៥៩ រួមមានកាំបិតប័ុងតោ ដំុថ្ម ដែកទិប ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើ ក៏បានឃាត់សួរនាំ និងឆែកឆេរត្រួតពិនិត្យ ក៏រកឃើញកាំបិតប័ុងតោ ដំុថ្ម ដែកទិប នៅជាប់ខ្លួនផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូ វនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖