ព័ត៌មានទាន់ហេតុការណ៍៖

បវរកញ្ញាឯកប្រ៊ីស្តុន អាស ឌីជួលីន វ័យ១៧ឆ្នាំលោតពីលើខុនដូ CA&SA មិនដឹងមូលហេតុខណៈដែលខុនដូនេះ មាននារីម្នាក់បានលោតសម្លាប់ខ្លួនមិនទាន់បាន៣ថ្ងៃស្រួលបួលផង

ចែករំលែក៖

ភ្នំពេញ៖ បវរកញ្ញាឯកប្រ៊ីស្តុន អាស ឌីជួលីន វ័យ១៧ឆ្នាំ សង្ស័យថា បានលោតពីលើខុនដូ CA&SA បណ្តាលឲ្យរងរបួសធ្ងន់ មិនដឹងមូលហេតុ ខណៈដែលខុនដូមួយនេះ មាននារីម្នាក់បានលោតសម្លាប់ខ្លួនមិនទាន់បាន៣ថ្ងៃស្រួលបួលផងនោះ ។

នារីម្នាក់ជា បានដាច់ចិត្ត លោតសម្លាប់ខ្លួនតាមបង្អួតខុនដូរ CA&SA ក្បែរនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ១២០៦ ជាន់ទី១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទើបតែត្រូវបានបែកធ្លាយព័ត៌មានពេលនេះ ។

ប្រភពរាយការណ៍ថា នារីរងគ្រោះ ឈ្មោះ អាស ឌីជួលីន អាយុ១៧ឆ្នាំ មុខរបរ បវរកញ្ញាឯក ប្រ៊ីស្តុន ស្នាក់នៅផ្ទះជួលម្ដុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មិត្តភក្តិរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ និងខ្ញុំ(មិត្តភក្តិ) បានមកជួលបន្ទប់ខុនដូ CA&SA ខាងលើស្នាក់នៅះ ។ លុះនៅវេលាមោ៉ង១១ព្រឹក ថ្ងៃកើតហេតុខាងលើ នារីរងគ្រោះបានប្រាប់ខ្ញុំ(មិត្តភក្តិ)ថា នាងពិបាកចិត្តខ្លាំងណាស់ ។ ពេលនៅក្នុងខុនដូរ នារីរងគ្រោះ ដេកមិនលក់សោះ ចេះតែរសាប់រសល់ មិនដឹងជាហេតុអ្វីនោះទេ មួយសន្ទុះក្រោយមក ខ្ញុំក៏បានចុះមកខាងក្រោមវិញ ហើយបានជិះមូ៉តូកង់បីចេញទៅខាងក្រៅ មួយសន្ទុះក្រោយមក ស្រាប់តែខាងបុគ្គលិកខុនដូបានទួរស័ព្ទមកខ្ញុំថា នារីរងគ្រោះខាងលើបានលោតពីលើបង្អួចធ្លាក់ចូលក្នុងអាងទឹកចិញ្ចឹមត្រី ភ្លាមៗនោះ ខ្ញុំក៏បានមកខុនដូខាងលើវិញផងដែរ ។

ម្ចាស់ខុនដូខាងលើបានទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ លុះទៅដល់មនី្ទរពេទ្យកាល់ម៉ែត លោកគ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះខាងលើបានរងរបួសធ្ងន់ ក្រោយមក សមត្ថកិច្ចជំនាញ ក៏បានចុះទៅពិនិត្យ ។

សមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិច័យនៅខុនដូរួចមក បានបញ្ជាក់ថា នារីរងគ្រោះពិតជាលោតពីលើបង្អួចដោយខ្លួនឯងពិតប្រាកដមែនមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ។

បច្ចុប្បន្ន នារីរងគ្រោះកំពុងសម្រាកនៅពេទ្យកាល់ម៉ែត ៕ ស រស្មី

 


ចែករំលែក៖