ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ ម្នាក់ត្រូវនគរបាលក្រុងស្ទឹងត្រែងឃាត់ ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅ លើកុមារី។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បាន ធ្វើឡើងកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះជន សង្ស័យ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ឪពុកម្តាយកុមារីរងគ្រោះថា ជនសង្ស័យបានចាប់រំលោភកូនស្រីរបស់គាត់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះ អាយុ១២ឆ្នាំ មុខរបរជាសិស្ស រស់នៅ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ លន់ សុផល អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់ នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធករណីខាងលើនេះជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះខាងលើពិត ប្រាកដមែន។ ជនសង្ស័យបន្តថាគាត់និងកុមារីរងគ្រោះ គឺជាអ្នកស្គាល់គ្នាជិតស្និទ្ធ។ កុមារីរងគ្រោះតែងតែហៅគាត់ថា តា ជានិច្ច។ នៅថ្ងៃកើតហេតុ គាត់បានហៅ កុមារីរងគ្រោះឲ្យមកផ្ទះរបស់ខ្លួនដើម្បីជូនទៅរកថ្នាំព្យាបាល ដែលមានចម្ងាយពីផ្លូវជាតិគីឡូម៉ែត្រលេខ១៤ប្រហែលជា៣០០ ម៉ែត្រ។ នៅពេលដើរដល់កន្លែងស្ងាត់គាត់ក៏ធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសតាមច្បាប់៕ សហការី