ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស ៖ ថ្ងៃទី២០ ឧសភា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ធ្វើមិទ្ទិងនៅកោះពេជ្រ ត្រៀមឃោសនា មានមហាជន១៥ម៉ឺននាក់ចូលរួម

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស៖ នៅថ្ងទី២០ ខែឧសភា គណបក្សប្រជា ជនកម្ពុជារាជធានីភ្នំពេញ ធ្វើមិទ្ទីងនៅកោះពេជ្រ ដោយមាន សកម្មជនគណបក្ស និងមហាជន ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតចំនួន១៥ម៉ឺននាក់ ។

មូលហេតុដែលគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មិនចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃដំបូងនោះ ចៀសវាងការបង្កកកស្ទះចរាចរណ៍ ដោយសារគណបក្សនយោបាយចំនួន ៥ ទៀតចេញឃោសនា ដូច្នេះគឺទុកលទ្ធភាពឲ្យគេបើកយុទ្ធនាការក្នុងដំបូងចុះ ហើយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងយកថ្ងៃណាមួយបើកយុទ្ធនាការធំ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់បែបនេះ ខណៈ លោកកោះហៅមន្ដ្រី ក្រោមឱវាទ មកប្រជុំ ស្ដីពីអាជ្ញាធរត្រូវទទួលខុលត្រូវ និងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពេលឃោសនាបោះឆ្នោត រយៈ១៥ ថ្ងៃឲ្យបានល្អជូនប្រជាពលរដ្ឋ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅ កាលពីទី ១៩ ឧសភា ឆ្នាំ២០១៧ នៅសាលារាជធានី។

លោក ប៉ា សុជាតិវង្ស មន្រ្តីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ទោះបីនៅថ្ងៃទី២០ ខែឧសភា ដែលជាថ្ងៃឃោសនាដំបូង ដែលកំណត់ដោយច្បាប់ និងគ.ជ.ប តម្រូវឲ្យគណបក្សនយោបាយទាំងអស់ ចេញឃោសនារកសំឡេងឆ្នោត តាមទីសាធារណៈនានានោះ ចំណែកគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មិនចេញឃោសនានោះ មិនមែន មិនឃោសនាទេ។ គឺធ្វើការឃោសនាដែរ តែជាលក្ខណៈមិទ្ទីង ប្រមូលផ្តុំគ្នា នៅក្នុងកោះពេជ្រ ដើម្បីបើកយុទ្ធនាការឃោសនាទៅតាមច្បាប់ ប៉ុន្តែគ្រាន់តែមិនដង្ហែក្បូនទៅទីសាធារណៈឬសង្កាត់តែប៉ុណ្ណោះ។

ដោយឡែកនៅថ្ងៃដំបូង គណបក្សសង្រ្គោះជាតិ បានយកទីតាំងផ្លូវ៦០ម៉ែត្រ ធ្វើជាកន្លែងប្រមូលផ្តុំគ្នា ក្នុងការឃោសនារកសំឡេងឆ្នោត ។ ចំណែកឯគណបក្សចំនួន៤ទៀត គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរាជធានីភ្នំពេញ គណបក្សហ្វុ៊នស៊ិនប៉ិចរាជធានីភ្នំពេញ គណបក្សខ្មែររួបរួមជាតិរាជធានីភ្នំពេញ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរាជធានីភ្នំពេញ បានឃោសនាទៅតាមការគ្រោងទុករបស់ខ្លួន៕ សំរិត


ចែករំលែក៖