ខេត្តស្វាយរៀងៈ លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក Samiuela T.Tukuafu តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា បានអញ្ជើញចុះទស្សនកិច្ចនៅតាមបណ្ដារោងចក្រនានា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមមន្ត្រីសាលាខេត្តស្វាយរៀងបានអោយដឹងថាការ អញ្ជើញចុះទស្សនកិច្ចនៅតាមបណ្ដារោងចក្រនានា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត គឺរួមមាន
១រោងចក្រ Nissey (Cambodia) Co., Ltd ផលិតនាឡិកា និងគ្រឿងបង្គុំនាឡិការ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ
២ រោងចក្រ DK.INC (Cambodia) Co., Ltd ផលិតអាវធំបុរស រោងចក្រ JAPANA Teachnical Center (Cambodia) Co., Ltd ផលិតស្បែកជើងកីឡា រោងចក្រ Tokyo Parts Industial (Cambodia) Co., Ltd ផលិតខ្សែគ្រឿងបង្គុំអគ្គិសនី និងត្រង់ស្វូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង
ទី៣រោងចក្រ Morofuji (Cambodia) Co., Ltd ផលិតថង់ និងសម្ភារវេចខ្ចប់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ។
ប្រភពបន្តថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រួចមកគណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលជាជាច្រកទ្វាដ៏សំខាន់ក្នុងការធ្វើចរាចរណ៏ទំនិញពិសេសការដឹកជញ្ជូនទំនិញដែលផលិតចេញពីតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងផងដែរ។
បន្ទាប់ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជាចុះទស្សនកិច្ចនៅតាមបណ្ដារោងចក្ររួចមកក្នុងឪកាសនោះដែរកម្មករនិយោជិតទាំងអស់បានសម្ដែងនូវសេចក្ដីសប្បាយរីករាយដែលបានបម្រើរការងារនៅក្នុងក្រមហ៊ិនជប៉ុនទាំង៤ដែលមានស្ដង់ដារការងារខ្ពស់និងផ្ដល់ប្រាក់ឈ្នួលសមរម្យព្រមទាំងទទួលបានអត្ថប្រយោជន៏ជាច្រើនផងដែរ។
កម្មការិនីម្នាក់ទៀតបានបន្តថាហើយដែលកត្តាទាំងនេះធ្វើអោយពួកគាត់ពេញចិត្តនិងការបម្រើរការងារក្នុងប្រទេសដោយពុំចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសឃ្លាតឆ្ងាយពីក្រុមគ្រួសារនោះឡើយ ៕ យឹម សុថាន