ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែបក្សយើងទាំងអស់គ្នា!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោបានសរសេរនៅលើហ្វេសប៊ុកថា៖ «បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែបក្សយើងទាំងអស់គ្នា!

ថ្ងៃនេះ សូមបងប្អូន សមាជិក សមាជិការគណបក្ស រួមទាំងបងប្អូនដែលស្រឡាញ់សន្តិភាព និងការ រីកចម្រើន សូមចូលរួមដង្ហែបក្សប្រជាជនកម្ពុជាយើងអោយបានច្រើនកុះករទាំងអស់គ្នា! ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា! បក្សយើងឈ្នះ គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ!

យើងបោះឆ្នោតអោយ <គណបក្សប្រជាជនកម្ពុជា> ព្រោះបក្សយើងបានកសាងប្រទេសជាតិអោយរីក ចម្រើនពិតៗ គឺយើងឃើញនឹងភ្នែកទាំងអស់គ្នា។ មិនមែនគ្រាន់តែសន្យាកោកៗតាមមីក្រូទេ! បើគ្រាន់ តែសន្យាខ្យល់ (មិនច្បាស់ មិនពិត) គឺយើងមិនអាចជឿទុកចិត្តបានឡើយ!

ថ្ងៃនេះ យើងចូលរួមដង្ហែរបក្សយើង ដើម្បីទទួលជ័យជំនះនៅថ្ងៃបោះឆ្នោតខាងមុខនេះជាបន្តទៀត!

បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ ឆ្នោតមកនេះ គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយគ្រប់ៗគ្នា។ គ្មានគណបក្សណា ដែលស្គាល់ប្រជាជន និងរស់នៅជាមួយប្រជាជនច្រើនដូច គណបក្សប្រជាជនកម្ពុជាឡើយ។

ព្រោះថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សសន្តិភាព និងរីកចម្រើនសប្បូរសប្បាយ !

អរគុណបងប្អូន ដែលបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជាយើងទាំងអស់គ្នា !» ៕


ចែករំលែក៖