ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជន សង្ស័យ២នាក់ជាក់ស្តែងពីបទលួច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១១និង ៤០នាទី កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ២នាក់ជាក់ស្តែងពីបទលួច ( ឆក់យកទូរស័ព្ទដៃ០១ គ្រឿង ) ប្រព្រឹត្តនៅលើដងផ្លូវ ចំណុចមុខផ្ទះលេខ២២២ ផ្លូវលេខ១៨២ ក្រុមទី២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះបានជិះ ម៉ូតូម៉ាក Honda Today ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FD-8791 ឌុបបងស្រីជីដូនមួយឈ្មោះ មឿង សុផាន់ណា អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូ ពេលធ្វើដំណើរជនរងគ្រោះកាន់ទូរស័ព្ឌនៅដៃខាងស្តាំ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យពីរ នាក់បានជិះម៉ូតូតាមពីក្រោយ ហើយអែបទន្ទឹមខាងស្តាំ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ បានសម្រេច ព្យាយាមជិះម៉ូតូគេចខ្លួនដោយជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ព្រមទាំងស្រែកចោរៗ ភ្លាមនោះមានការអន្តរាគមន៍ពីកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ស្ទាក់ឃាត់ខ្លួនជន សង្ស័យទាំងពីរនាក់ បានជាក់ស្តែងតែម្តង ។

ជនសង្ស័យ២នាក់ ១-ឈ្មោះ ទេព ថុនា ហៅ ខ្នា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំ លេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ ប៉ុន សុភី ហៅ ក្តី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ខេង គីមហេង ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ សាលា ចំណេះទូទៅសឹង្ហបូរី ស្នាក់នៅផ្ទះលេខ២៥ ផ្លូលេខ ២៣៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

វត្ថុតាងដែលបានចាប់យក ៖ ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6 ពណ៌ខ្មៅ មានស៊ីមលេខ 010 320 189 (បានប្រគល់ឱ្យជនរង គ្រោះវិញ ) ។

ជនសង្ស័យធ្វើដំណើរដោយមធ្យោបាយម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី ២០១៧ គ្មានពាក់ស្លាកលេខ មានលេខតួ និងលេខម៉ា ស៊ីន9811359 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្ម ភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖