ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លង់ទឹកស្ទឹងសែនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោ៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្នបានឃើញសាកសពអណ្តែតទឹកនៅចំណុច ភូមិពោធិ៍ទ្រេត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ។

ប្រជាការពារភូមិថា ពេលលោកឃើញសាកសពអណ្ដែតទឹក លោកបាន កៀរសាកសពមកមាត់ច្រាំង ក្រោយមកសមត្ថកិច្ចបានពិនិត្យទើបស្គាល់អត្តសញ្ញាណ ជនរងគ្រោះឈ្មោះ កង ណូ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសេរីសុខា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជននេះលង់ទឹកស្លាប់ដោយខ្លួនឯង ពុំមានស្លាកស្នាមអ្វីក្រៅពីលង់ទឹកនោះទេ ទើបប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖