ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការដង្ហែក្បួនជាមួយនឹងសមាជិកបក្សមកពី១២ខណ្ឌទូទាំងរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃដដែ ល បានបន្តយុទ្ឋនាការរកសម្លេងឆ្នោតជាមួយវត្តមានរបស់ ខូយ សុខន ប្រធានគណៈកម្មធិការគណបក្សខណ្ឌ ឫស្សីកែវ លោក ជា ពិសី អនុប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដែលដឹកនាំមាជិកគណបក្សប្រជាជនកម្ពុជាដែលអញ្ជើញមកពីសង្កាត់ទាំង៧ ក្នុងនោះមានរថយន្តក្បួនចំនួន ៥៣ គ្រឿង ម៉ូតូកង់បី ៤២ គ្រឿង ម៉ូតូ៣០៨៧ គ្រឿង សរុបសមាជិកបក្សហែក្បួន ៦៧១១នាក់។ ហើយចេញដំណើរពីគោលដៅ កាំកូស៊ីធី កាត់តាមទំនប់កប់ស្រូវឆ្លងកាត់គ្រប់សង្កាត់ ហេីយបកមកវិញត្រឹមស្ពានព្រែកព្នៅបន្តក្បួនលេីផ្លូវជាតិលេខ៥ បកមករាជធានីភ្នំពេញ បញ្ចប់ក្បូនហែត្រឹម ទីលានប្រជាធិបតេយ្យថ្មី។
លោក អូស្មាន ហាស្សាន់ លើកឡើងថា ៖ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានលើកកម្ពស់ជីវភាព រស់នៅមានហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ លោក អូស្មាន ហាស្សាន់ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ។
នៅក្នុងពិធីដង្ហែរក្បួនឃោសនានេះ សមាជិកទាំងអស់បានស្រែកជ័យ ឃោសតាមភូមិនានាក្នុងឃុំ ព្រមទាំងប្តេជ្ញាចិត្តថា ពួកគាត់និងប្រជាពលរដ្ឋបាននាំគ្នាគាំទ្រទៅបោះឆ្នោតជូន CPP ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ ដើម្បីបន្តដឹកនាំបម្រើពួកឲ្យកាន់តែល្អថែមទៀត៕ សំរិត