ព័ត៌មានទាន់ហេតុការណ៍៖

អរគុណ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ថ្លែងនៅលើបណ្តាញសង្គម ថា អរគុណ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស!

សម្តេចបញ្ជាក់ថា«អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រ និងបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា ព្រោះថាជាបក្សដែល បានសង្រ្គោះអាយុជីវិតប្រជាជន និងជាបក្សដែលបានខិតខំកសាងកម្ពុជាពីបាតដៃទទេរ រហូតដល់រីក ចម្រើនមកទល់ថ្ងៃនេះ គឺឃើញនឹងភ្នែកពិតៗ ដែលបងប្អូនមិនជឿទៅលើបក្សដែលគ្រាន់តែថា… គ្រាន់តែ ឃោសនាសន្យាខ្យល់… (ព្រោះនរណាក៏អាចថា និងសន្យាបានដែរ)!

នេះជាជោគជ័យរបស់យើងទាំងអស់គ្នា ទាំងសម្រាប់ថ្ងៃនេះ និងសម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧!

គណបក្សប្រជាជនកម្ពុជាឈ្នះ គឺបងប្អូនខ្មែរទូទាំងប្រទេសឈ្នះ និងប្រទេសជាតិកាន់តែរីកចម្រើន ហើយប្រជាជនរស់នៅសុខក្សេមក្សាន្ត» ៕​
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖