ព័ត៌មានទាន់ហេតុការណ៍៖

ទៅចាំក្របីនៅវាលស្រែ ភ្លៀងធ្លាក់លាយឡំផ្គររន្ទះបាញ់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈទៅចាំក្របីនៅវាលស្រែ ហើយមេឃធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះ បាញ់មកលើជនរងគ្រោះស្លាប់តែម្តង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទួលរង្វើល ភូមិជ័យតូច ឃុំ​ជ័យធំ ស្រុកខ្សា​ច់ កណ្តាល​ ខេត្តកណ្តាល​ ។

មុនពេលគ្រោះថ្នាក់កើតឡើង ជនរងគ្រោះបានទៅចាំក្របីនៅចំណុចកើតហេតុ រហូតដល់វេលាម៉ោងកើតហេតុខាងលើមានភ្លៀងធ្លាក់ត្រូវរន្ទះបាញ់ជនរងគ្រោះស្លាប់។ ចំពោះសត្វក្របីបានបោលមកផ្ទះ ប្រពន្ធមិនឃើញប្តី បានពឹងអ្នកភូមិ និងបងប្អូនទៅរកជនរងគ្រោះ ហើយឃើញដេកស្លាប់នៅកន្លែងកើតហេតុ ដោយត្រូវរន្ទះបាញ់ បន្ទាប់មកបងប្អូនដឹកយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចឲ្យដឹងថា ជនរងឈ្មោះ ម៉ៅ យាន​ ភេទប្រុស អាយុ​ ៥៣​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ សាសនា​ ព្រះពុទ្ធ​ មុខរបរ​ កសិករ​ នៅភូមិជ័យតូច ឃុំ​ជ័យធំ ស្រុកខ្សា​ច់ កណ្តាល​ ខេត្តកណ្តាល​ បាត់បង់ជីវិតនៅកន្លែងកើតហេតុ ៕


ចែករំលែក៖