ខេត្តប៉ៃលិន៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែល គ. ជ. ប កំណត់ឲ្យគ្រប់ គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែង បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ធ្វើយុទ្ធនាការ ឃោសនា រកសំឡេងងឆ្នោត ពីប្រជាពលរដ្ឋរៀងៗខ្លួន ។ ដោយឡែកសម្រាប់ខេត្តប៉ៃលិន ក៏មានគណបក្សនយោបាយ៤ បានដាក់បេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មាន៨ឃុំ សង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧ រួមមាន ៖ គណបក្ស ប្រជាជនកម្ពុជា, គណបក្សសង្គ្រោះជាតិ,គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិង , គណបក្ស អំណាចខ្មែរ សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការឃោសនា បោះឆ្នោត ក្នុងខេត្តប៉ៃលិន។
ក្នុងនោះមាន២ គណបក្ស គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំជាងគេ ដោយ មានសមាជិក សមាជិការ និងអ្នកគាំទ្ររបស់ខ្លួនចូលរួមជាមួយពាន់នាក់ មានទាំងក្បួន រថយន្ត ជា១០០គ្រឿង និងម៉ូតូ ជា៥០គឿង អមដោយមានឧបករណ៍បំពងសំឡេងដ៏កងរំពង ផ្សព្វផ្សាយលើគោលនយោបាយ គណបក្សរបស់ខ្លួន ជូនដល់ មហាជនទូទៅបានជ្រួតជ្រាបផងដែរ ។
យុទ្ធនាការ ឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការ ពីសំណាក់តំណាង គណបក្សនយោបាយជាតិ និងអន្តរជាតិ ជាពិសេស ការ ការពារ សន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំង មានសមត្ថកិច្ច របស់ខេត្ត ធ្វើយ៉ាងណាឲ្យដំណើរការឃោសនារកសំឡេងឆ្នោត របស់គណបក្ស ប្រព្រឹត្តទៅ ប្រកបដោយភាពរលូន ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនា រកសំឡេងឆ្នោត ក្នុងឱកាសនៃការជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៤ ឆ្នាំ២១០៧ ត្រូវ បានកំណត់ក្នុងច្បាប់បោះឆ្នោត ៕ ស សារ៉េត