ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ផ្កាប់មុខនៅលើដីយ៉ាងអាណោចអាធ័ម ខណៈដែលបុរសរងគ្រោះតភ្លើងខុសលក្ខណៈបច្ចេកទេស ។
ករណីនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មានពីកម្លាំងសន្តិសុខក្រុមហ៊ុនថា មានករណី មនុស្សដេកស្លាប់នៅចំណុច សំណង់ផ្ទះល្វែងនៅក្នុងក្រុមហ៊ុន សូ សុវណ្ណ ស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្លាំងប៉ុស្តិ៍មូលដ្ឋាន និងកម្លាំងផ្នែកបច្ចេកទេស បានចុះទៅដល់កន្លៃងកើតហេតុ ដើម្បីត្រួតពិនិត្យ ធ្វើកោសល្យវិច័យ ។
សមត្ថកិច្ចជំនាញបន្តថា ក្រោយពិនិត្យទើបដឹងថា ជនរងគ្រោះ ឈ្មោះយៀង កដ្ដា ភេទប្រុស អាយុ៣០ឆ្នាំ បានដេកស្លាប់នៅក្នុងរោង ហើយតាមការស្រាវជ្រាវត្រួតពិនិត្សរបស់សមត្តកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើង ពីព្រោះជនរងគ្រោះតភ្លើងខុសបច្ចេកទេស ៕