អ្នកប្រហែលជាមិនបានគិតអំពីការពាក់នាឡិកាដៃរបស់អ្នកឲ្យសុីទៅពណ៌ស្បែកជើងរបស់អ្នកទេ ? ប៉ុន្តែ ក្រុមហ៊ុន Nike បានផលិតស្បែកជើងឲ្យសុីនឹងពណ៌ខ្សែជ័រនាឡិកា Apple Watch ។
ម៉ាកសំលៀកបំពាក់កីឡារនេះត្រូវបានបង្ហាញពីខ្សែនាឡិកា Apple ចំនួនបួនពណ៌ ដែលដាក់ផ្គូរពណ៌ជាមួយនឹងស្បែកដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ គឺ Nike Air VaporMax Flyknit “Day to Night” runners ។
ខ្សែនាឡិកានេះនឹងអាចរកបាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Nike ទី 1 ខែមិថុនា នៅពេលដែលស្បែកជើងមានដាក់លក់ ហើយមានតំលៃ $ 49 ក្នុងមួយខ្សែ។ ហាងអនឡាញរបស់ Apple នឹងមានលក់ខ្សែនាឡិកានេះនៅពេលណាមួយក្នុងរយៈពេលខ្លីក្រោយសម្រាប់តម្លៃដូចគ្នា។
ការផ្គូរផ្គងពណ៌ខ្សែនាឡិកាម៉ាក Apple និង ស្បែកជើងកីឡា ម៉ាក Nike នេះគឺជា limited edition ចុងក្រោយគេបង្អស់ ៕ ហេង លក្ខិណា