ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា សុំឲ្យចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា “ទេវតាបាចផ្កា”
សម្តេចបញ្ជាក់ថា៖ «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា “ទេវតាបាចផ្កា”
យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា!
សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំអត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ។
សំរាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ ពូនឹងទៅកាន់ខេត្តនាៗរាប់ទាំងខេត្តសៀមរាមផង។ សូម ក្មួយរង់ចាំទទួលពូផង។ ដោយពិនិត្យឃើញថាបងប្អូនយើងមួយចំនួននៅបន្តស្រឡាញ់លេខ(៤) ដែល ជាលេខរៀងគណបក្ស យើងចាប់ឆ្នោតបាននៅឆ្នាំ២០០៨ និងឆ្នាំ២០១៣ ហើយប្រសិនជាបងប្អូន បោះឆ្នោតឲ្យលេខ(៤) អាចនឹងខុស ព្រោះការចាប់ឆ្នោតតាមឃុំនិមួយៗមិនដូចគ្នាទេ ឃុំខ្លះលេខ(១) ឃុំខ្លះលេខ(៣) ឃុំខ្លះ លេខ(៤) ឬលេខ(៥)ឬលេខ(៦) ឬលេខ(៧)ឬលេខ(៨)។ល។
បងប្អូនចំណាំសញ្ញាគណបក្សយើងដែលមានសញ្ញាទេវតាបាចផ្កាជាការល្អជាង។ សំរាប់ការ បោះឆ្នោត ថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ មិនទាន់ចាប់ឆ្នោតនៅឡើយ។
ខ្ញុំសូមជូនឧទាហរណ៍បោះឆ្នោតឆ្នាំ១៩៩៣ គណបក្យប្រជាជនបានលេខរៀងទី(១)។ ឆ្នាំ១៩៩៨លេខ រៀងទី (៣៥)។ ឆ្នាំ២០០៣លេខរៀងទី(១៧) ។ឆ្នាំ២០០៨លេខរៀងទី(៤)។ ឆ្នាំ២០១៣លេខ រៀងទី(៤)។ សំរាប់ឆ្នាំ២០១៨ យើងមិនទាន់ដឹងថានៅលេខរៀងទីប៉ុន្មាននៅឡើយ។
វិធីតែមួយគត់ដែលផ្តល់ការងាយស្រួលសំរាប់បងប្អូនគឺចំណាំសញ្ញាគណបក្សដែលមានរូបទេវតាបាចផ្កាសំរាប់ការបោះឆ្នោត ឃុំសង្កាត់ ថ្ងៃ៤ មិថុនា ២០១៧ ខាងមុខនេះដែលឃុំនិមួយៗមានលេខរៀងខុសៗ គ្នា» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ