ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបឃាត់ខ្លួន ជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនប្រមាណ៦ពាន់គ្រាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យ៉ាម៉ាWYប្រមាណជា៦ពាន់គ្រាប់ ត្រូវបានដកហូតពីជនសង្ស័យម្នាក់ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

ការបង្ក្រាបករណីជួញដូរថ្នាំញៀនថ្នាំញៀនខាងលើនេះ លោក អៀង វ៉ាន់ឌី បានឲ្យដឹងថា ការចុះបង្ក្រានជនសង្ស័យ ឈ្មោះ សេង ទន់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។ លោកថា ជនសង្ស័យត្រូវបានឃាត់ខ្លួនជាក់ស្តែងជាមួយថ្នាំញៀនចំនួន៣០កញ្ចប់ ពណ៌ខៀវ ស្មើ៦០០០គ្រាប់ ប្រភេទWY រួមនឹងកាំភ្លើងកែឆ្នៃ១ដើមផងដែ រ។

លោកបន្តទៀតថាៈ ក្នុងការបង្ក្រាបថ្នាំញៀនដែលលំហូរចូលពីរប្រទេសជិតខាង ចែកចាយនិងប្រើប្រាស់ តាមការចង្អុលបង្ហាញពីរនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបឲ្យអស់រាល់ការលំហូរចូលថ្នាំញៀនពីប្រទេសជិតខាង និងចែកចាយ ប្រើប្រាស់ដើម្បីភូមិ ឃុំមានសុត្ថិភាព ជូនប្រជាពលរដ្ឋ ។

ចំណែក​ជនសង្ស័យ និងវត្ថុតាងកំពុងស្ថិតក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុផាត


ចែករំលែក៖