ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​ បន្ត​សាកសួរ​ជនត្រូវចោទ​ពីរ​នាក់​បទល្មើស​ជួញដូរ​គ្រឿងញៀន​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​ជនត្រូវចោទ​ពីរ​នាក់​ ត្រូវបាន​បញ្ជូន​មក​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ដើម្បី​សាកសួរ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ។

មន្ត្រី​ពន្ធនាគារ​ ថ្លែង​ថា​ ជនត្រូវចោទ​ទាំង​ពីរ​នាក់​ឈ្មោះ​ យ៊ើ​ ស្នា​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ និង​ ឈ្មោះ​ ទី​ រ៉ាន់​ អាយុ​៣៣ឆ្នាំ​ ជាប់​ចោទ​ពី​បទ​”​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​”ប្រព្រឹត្ត​នៅ​ភូមិ​ខ្នារ​ ឃុំ​ទួលពេជ្រ​ ស្រុក​អង្គស្នួល​ កាលពី​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ។

ពួកគេ​ទាំងពីរ​នាក់​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ គឹម​ ម៉េង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ៕ ចេស្តា


ចែករំលែក៖