ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងងងឹតមុខបើករថយន្តធុនធ្ងន់ឡើងលើគន្លងផ្លូវរថភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក អ៊ី សុខាស្នងការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា៖ ថ្ងៃទី24 ខែឧសភា ឆ្នាំ2017 វេលាម៉ោង 18:00 តាមបណ្តោយផ្លូវ តិរ:វិថីសម្តេច ហ៊ុន សែន ចន្លោះបង្គោលគីឡូម៉ែត្រ 08-09 ស្ថិតនៅក្រុម4 ភូមិ4 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយ ខ្លួនឯង រថយន្តធុនធ្ងន់ មានសណ្តោងរ៉ឺម៉ក បានបើកឡើងលើគន្លងផ្លូវរថភ្លើង បើតាមការអះអាងរបស់តៃកុងរថយន្តបានប្រាប់មកពីខ្លួនងងិតមុខពេលដល់កន្លែងកើតហេតុ

អ្នកបើកបរឈ្មោះ សួស ហ៊ន ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាល មានអ្នករួមដំណើរ ២នាក់ កូន និងប្រពន្ធ ។ ប្រពន្ធឈ្មោះ សេង សុខលីនដា អាយុ ២៤ឆ្នាំ និងកូនប្រុស ឈ្មោះ ឆែម បញ្ញាវ័ន្ត អាយុ៦ឆ្នាំ។

បច្ចប្បន្នជនរងគ្រោះ និងក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖