ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រក់ក្បឿងមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង សង្ស័យឆ្លងចរន្តសឡា

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលជួយពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈផ្ទះប្រក់ក្បឿងមួយខ្នងត្រូវអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង ឆេះហ្មត់ទាំងស្រុង មិនអាចពន្លត់ទាន់ បានត្រឹមតែឈរមើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃផ្អុង ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងសង្ស័យឆ្លងចរន្តសឡារ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡឹក ញ៉ិល ភេទប្រុស អាយុ៦០ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។

យោងតាមម្ចាស់ផ្ទះបានឲ្យដឹងថា ចំពោះទ្រព្យសម្បត្តិដែលខូចខាត រួមមាន មាស១៥ជី ប្លាទីន២ជី ប្រាក់៨០ម៉ឺនរៀល ឈើទុកសម្រាប់ធ្វើផ្ទះ និងសម្ភារប្រើប្រាស់ច្រើនទៀត៕ យឹម សុថាន

ប្រភពបន្តថាផ្ទះគាត់គឺ មាន ទំហំ៧គុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងស័ង្កសី ដោយមុនកើតហេតុគាត់ជាប់រវល់ចេញទៅខាងក្រៅដើម្បីហែរគណះបក្សលុះត្រលប់មកវិញស្រាប់តែឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅខណះអ្នកភូមិនាំគ្នាជួយពន្លត់ដែរប៉ុន្តែយឺតពេលទៅហើយបានត្រឹមតែឈរមើលប៉ុណ្ណោះ ៕ យឹម សុថាន


ចែករំលែក៖