ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយដាច់កង់ជ្រុលទៅបុកបង្កាន់ដៃស្ពានអូរូងទៅមុខលែងរួច អ្នកបើកបររត់គេចបាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានជ្រុលទៅបុកបង្កាន់ដៃស្ពាន បន្ទាប់ពីដាច់កង់នៅពេលដែលកំពុងបើក ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេច៥ ចំណុចស្ពានអូរូង ភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបុកបង្កាន់ដៃស្ពាននេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង៣A-២៤១១ ធ្វើដំណើរក្នុងទិសពីកំពង់ឆ្នាំង ទៅភ្នំពេញ រថយន្តដឹកប្រហិតចេញពីព្រំដែនមកឆ្ពោះចូលទៅក្នុងទីក្រុងភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានគេចខ្លួនទៅបាត់ ទុករថយន្តចោលនៅទីនេះ ។

អ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តនេះ បើកយ៉ាងលឿននៅពេលមដល់ចំណុចកើតហេតុ ស្រាប់តែកង់មុខរបស់រថយន្តបានដាច់រួចបានរេចង្កូតទៅបង្កាន់ដៃស្ពាននេះតែម្តង បណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ និង បាក់បង្កាន់ដៃស្ពាន តែមិនបណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួស និង មិនបណ្តាលឲ្យរថយន្តធ្លាក់ពីស្ពាន ។

ប្រជាពលរដ្ឋនៅទីនោះបាននិយាថា នេះសំណាងហើយ ដែលចំពេលដែលមានមនុស្សធ្វើដំណើរឆ្លងកាត់ បើមានមនុស្សច្រើនដូចពីពេលព្រឹកវិញ មិនដឹងជាគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ។

សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តដើម្បីឲ្យដោះស្រាយសងការខួចបង្កាន់ដៃស្ពាននេះ ដែលបង្កឡើងដោយរថយន្តនេះ ៕ ចន្ថា

 


ចែករំលែក៖