ខេត្តកំពង់ស្ពឺ៖ ឈើធ្នង់ជាច្រើនដុំ ដែលឈ្មួញដឹកតាមឡានទួរីស ចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ឆ្ពោះទៅកាន់ក្រុងច្បារមន ត្រូវបានមន្ត្រីនគរបាលស្រុកឱរ៉ាល់ ស្ទាក់ឃាត់ចាប់បានយកមកកាន់អធិការដ្ឋាននគរបាលស្រុក មិនបានមួយចំអិនកំពឹសផង ស្រាប់តែលោកអធិការស្តីទីបញ្ជាឲ្យដោះលែងទៅវិញយ៉ាងរំភើយ ។
ការចាប់ឡានឈើនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ៤៤ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយឡែកឡានដឹកឈើើនោះជាប្រភេទទួរីស ពណ៌លឿង និិិិងខ្មៅពាក់ស្លាកលេខ ភ្នំពេញ2H6281 ។
មន្ត្រីនគរបាលមួយរូូូូបបានឲ្យដឹងថា ម្ចាស់ឈើធ្នង់ ដែលដឹកតាមឡានចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ទាំងថ្ងៃនេះមានឈ្មោះ ឌីណា ភេទស្រី អាយុប្រមាណ៣០ឆ្នាំ មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ឈើទាំងអស់សុទ្ធតែជាឈើប្រភេទធ្នង់ ដឹកពេញទ្រុងតែម្តង តែមិនទាន់ដឹងចំនួននោះឡើយ ព្រោះក្រោយចាប់មិនបានប៉ុន្មាននាទីផង លោក អ៑ុន ឌីជាអធិការស្តីទីបានបញ្ជាឲ្យដោះលែងឡានដឹកឈើនោះទៅវិញបាត់ទៅ ការធ្វើបែបនេះធ្វើឲ្យកូនចៅដែលជាមន្ត្រីតូចតាចអាក់អន់ចិត្តជាខ្លាំង។
មន្ត្រីដដែលបានបន្តថា ដោយទទួលពត៌មានថា មានរថយន្ត១គ្រឿងជាប្រភេទទួរីស ដឹកឈើប្រណីតប្រភេទធ្នង់ចេញពីដែនជំរកសត្វព្រៃភ្បំឱរ៉ាល់ឆ្ពោះទៅកាន់ក្រុងច្បារមន ដែលមានម្ចាស់ឈ្មោះ ឌីណា ជាអ្នករត់ការផ្លូវជាមួយសមត្ថកិច្ចនោះ មន្ត្រីនគរបាលស្រុកក៏ចាំឃ្លាំមើល ស្រាប់តែឃើញរថយន្តមុខសញ្ញា បើកចេញពីដែនជំរកសត្វព្តៃភ្នំឱរ៉ាល់ប្រាកដមែន ភ្លាមនោះដែរ កម្លាំងនគរបាលស្រុក៣នាក់ បានចេញទៅស្ទាក់ឃាត់បានដោយអូសយកមកកាន់អធិការរដ្ឋាន ដើម្បីធ្វើកំណត់ហេតុដោយមានលោកអធិការស្តីទីអ៑ុន ឌី លោកអធិការរង២រូបទៀត គឺលោកអន យុទ្ឋហុង និងលោកប្រាក់ មូល បានដឹងនិងឃើញផងដែរ។ ក្រោយឃាត់បានហើយនោះ លោកអធិការស្តីទីបានទាក់ទងរាយការណ៍ជូនលោកមួងធីជាអភិបាលស្រុកដើម្បីសុំគោលការណ៍បន្ត ។
គេបានឃើញលោកអធិការស្តីទី និងលោកអធិការរង២រូបទៀត នៅឈរនិយាយគ្នា ជាមួយម្ចាស់ឈើឈ្នោះ ឌីណា មួយសន្ទុះ ដោយមានមេព្រៃ២នាក់ផងដែរ រំពេចនោះ ក៏ស្រាប់តែដោះលែងឡានឈើនោះទៅវិញបាត់ទៅ។ ការដែលដោះលែងឡានដឹកឈើរបស់ឈ្មួញនៅនឹងមុខកូនចៅស្រស់ៗបែបនេះ ធ្វើឲ្យម្នាក់ៗមានការងឿងឆ្ងល់ជាខ្លាំងថា តើមានមូលហេតុអ្្វីបានជាឡានដឹកឈើនេះត្រូវបានដោះលែង ដោយងាយស្រួលបែបនេះទៅវិញ ឬមួយមានអាថ៌កំបាំងនៅពីក្រោយការចាប់ឈើប្រណីតហើយដោះលែងវិញបែបនេេះ។
បើតាមមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបមួយរូប បានប្រាប់ថា ពិតជាមានមន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់អធិការដ្ឋានស្រុកពិតមែនដោយសារតែមានមន្ត្រីនគរបាលទូរស័ព្ទប្រាប់ថា សូមឲ្យជំនាញរបស់លោកទៅទទួលយកឡានឈើដែលខាងនគរបាលស្រុកបានស្ទាក់ចាប់ផង តែពេលទៅដល់ស្រាប់តែលោក អ៑ុន ឌី អធិការស្តីទីបាននិយាយថា លោកមកនទទួលខុសត្រូវ និងដឹងលឺនោះទេ ព្រោះកូនចៅជាអ្នកចាប់បើខាងមេព្រៃចង់អូសយកក៏យកទៅចុះ តែលោកមិនចូលរួមដឹងលឺឡើយ។ នៅពេលដែលលឺភាសារបស់លោកអធិការស្តីទីបែបនេះ ខាងលោកក៏បានដកថយត្រឡប់មកកន្លែងវិញ ព្រោះខាងនគរបាលមិនបានធ្វើឯកសារដកហូត និងប្រគល់ដល់ខាងលោកឡើយ ។
ពាក់ព័ន្ឋនឹងរឿងរ៉ាវចាប់ឡានឈើហើយដោះលែងវិញនេះដែរ ស្ត្រីម្នាក់ឈ្មោះឌីណា បានប្រាប់ថា បញ្ហានេះដោយសារកូនចៅដែលជាមន្ត្រីនគរបាលតូចតាចចង់កាច់កុងជាមួយគាត់ ការដឹកឈើនេះគឺគាត់បានប្រាប់ និងបង់លុយឲ្យមេៗអស់ហើយ។ ស្ត្រីរូបនេះនិយាយទាំងអំណួតថា ត្រឹមកូនចៅគេកុំចង់លេងជាមួយគាត់មិនអាច គឺមិនអាចទៅរួចឡើយ ។
ចំណែកឯលោកអ៑ុន ឌី អធិការស្តីទីបានប្រាប់តាមទូរស័ព្ទថា ការដោះលែងនេះគឺប្រធានគណៈបញ្ជាការឯកភាពស្រុកលោក មួង ធីជាអ្នកបញ្ជាឲ្យដោះលែង។
ការនិយាយដូច្នេះ ត្រូវបានកូនចៅដែលជាមន្ត្រីតូចតាចលើកឡើងថា លោក អ៑ុន ឌី គ្រាន់តែនិយាយយករួចខ្លួនប៉ុណ្ណោះ ហើយក៏មានការលើកឡើងផងដែរថា បើសិនជាមិនបានលាភសក្ការៈពីឈ្មួញម្ចាស់ឈើទេនោះ ឡានដឹកឈើធ្នង់នេះប្រាកដជាត្រូវរឹបអូសជាក់ជាមិនខានឡើយ។
ដោយឡែកលោកមួង ធី អភិបាលស្រុកឱរ៉ាល់មិនអាចសុំការពន្យល់បានទេដោយទូរស័ព្ទចូលច្រើនដងហើយមិនមានអ្នកលើកទទួល។ចំណែកលោកវុីសំណាងអភិបាលខេត្តកំពង់ស្ពឺបានប្រាប់ថាបើសិនជាមានករណីដូចការលើកឡើងខាងលើមែននោះលោកនឹងចាត់មន្ត្រីជំនាញឲ្យស្រាវជ្រាវករណីនេះឡើងវិញ។
លោកអភិបាលបន្តថាលោកបានសួរទៅអភិបាលស្រុកហើយលោកមួងធីប្រាប់ថាមិនបានទទួលសេចក្តីរាយការណ៍ពីខាងនគរបាលឡើយពាក់ព័ន្ឋករណីនេះ។
សួមរំលឹកថា បើទោះជាមានក្រុមបង្ការទប់ស្កាត់បទល្មើសព្រៃឈើនិងមន្ត្រីឧទ្យានុរ័ក្សនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់យ៉ាងណាក្តីក៏បទល្មើសក្នុងដែនមួយនេះនៅតែកើតមានមិនដែលខានមួយថ្ងៃណាឡើយ។ការដែលឈ្មួញកាប់និងដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់បានយ៉ាងងាយស្រួលហើយទាំងថ្ងៃបែបនេះធ្បើឲ្យមហាជនសង្ស័យថាបើអស់លោកនាយកដែននិងមប្ត្រីឧទ្យានុរ័ក្សមិនបើកដៃឲ្យក្រុមឈ្មួញនោះទេក្រុមឈ្មួញក៏មិនហ៑ានចូលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះដែរ។ភាពព្រងើយកន្តើយរបស់ក្រុមមន្ត្រីឧទ្យានុរ័ក្សនេះហើយធ្វើឲ្យមជ្ឈដ្ឋានមហាជនដាក់ការសង្ស័យថាអស់លោកទាំងនោះអាចមានការពាក់ព័ន្ឋរឿងលាភសក្ការៈអ្វីមួយជាមិនខានជាមួយក្រុមឈ្មួញទើបបានជាបណ្តែតបណ្តោយឲ្យក្រុមឈ្មួញចូលកាប់និងដឹកឈើប្រណីតចេញពីដែនសមត្ថកិច្ចរបស់ខ្លួនដោយងាយបែបនេះ?
មជ្ឈដ្ឋានមហាជនបានសំណូមពរដក់លោកអភិបាលខេត្តសញមមេត្តាចាត់វិធានការយ៉ាងតឹងរឹុងចំពោះមន្ត្រូឧទ្យានុរ័ក្សោងបើបណ្តោយតទៅទៀតព្រឈើដែលជាជំរកសត្វព្រៃនេះច្បាស់ជាងលាយហិនហោចជាក់ជាមិនខានឡើយ។ក្នុងនេះផងដែរពលរដ្ឋក៏បានសំណូមពរដល់លោកឱមយិុនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមចាត់វិធានការលើមន្ហ្រីឧទ្យានុរ័ក្សនិងនាយកដែនជំរកសត្វព្តៃភ្នំឱរ៉ាល់នេះផងបើគ្មានការត្រួតពិនិត្យអធិការកិចហចលើក្រុមមន្ត្រីទាំងនេះទេនោះបទល្មើសព្តៃឈើនៅតែកើតមានដូចមុនដដែល។
ពាក់ព័ន្ឋនឹងការលើកឡើងថា លោកនាយកនិងមន្ហ្រីឧទ្យានុរ័ក្សបើកដៃឲ្យក្រុមឈ្មួញចូលកាប់និងដឹកឈើតាមអំពើចិត្តនេះដែរអ្នក្កពត៌មានយើងបានព្យាយាមួឦទាក់ទងសុំការបំភ្លឺពីលោកខនសុខុននាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដែរនៅពេលដឹងថាជាអ្នកពត៌មាបលោកខនសុខុនក៏បិតទូរស័ព្តចោលតែម្តង៕សេនាស័ក្តិ