ព័ត៌មានទាន់ហេតុការណ៍៖

សហជីពនិងសហជីពវាយតប់គ្នាក្នុងរោងចក្រ ខូសម៉ូ ​បណ្តាលឲ្យសន្លប់១នាក់ ជនដៃដល់ និងបក្ខពួក៦នាក់រត់គេចខ្លន

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៨:២០នាទី នៅក្នុងរោងចក្រ ខូសម៉ូ ដែលមានទីតាំង ភូមិស្វាយជ្រុំ​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណី​ហឹង្សា ឈ្លោះគ្នា វាយតប់ រុញដួល បណ្តាល ជនរង​គ្រោះ​០១នាក់ ដួលបោកក្បាលពី​ក្រោយ ទៅនិងម៉ាសុីន​ដេរ ដួលបោកក្បាល លើឥដ្ឋការ៉ូ​ បណ្តាលឲ្យសន្លប់នៅនិងកន្លែងកើតហេតុ រួចក៏បញ្ជូលមកកាន់មន្ទីរ ពេទ្យ សុខាបែកចាន ។

ជនរងគ្រោះមាន ឈ្មោះ​ ឆឹង សុវណ្ណ​ ភេទប្រុស អាយុ៤០ឆ្នាំ​មុខរបរ កម្មកររោងចក្រ ខូស ស្មូ​ ដែលមានទីលំនៅ​ភូមិ ជ័យ តាកួន ឃុំ រកាកោះ​ ស្រុក​ គងពិសី​ ខេត្តកំពង់ស្ពឺ​ ។

ជនបង្ក​ មានឈ្មោះ​ ឈាង សុវណ្ណ​ ភេទ​ប្រុស អាយុ៣០ឆ្នាំមានទី់លំនៅ​​ ផ្ទះជួល ភូមិខ្លាកូន ឃំុ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ៕ ស្អាងជ័យ


ចែករំលែក៖