ខេត្តប៉ៃលិន៖ យុវជនម្នាក់ឈរនោម ត្រូវបានគេលួចកាប់មួយកាំបិតពីក្រោយចំក្បាលរងរបួសធ្ងន់ដេរអស់៦ថ្នេរ ខណៈដែលជនរងគ្រោះបាននាំមិត្តភក្តិទៅមើលពិធីមង្គលការនៅភូមិជិតគ្នា ពេលទៅដល់ ក៏នាំមិត្តភក្តិចូលរាំបាន៤បទ ស្រាប់តែដើរចេញពីរាំវង់ មើលមុខក្រុមអ្នករាំជិតគ្នា រួចដើរទៅឈរ នោមលើផ្លូវគេលួចកាប់ចំក្បាលបណ្ដាលឲ្យរងរបួសតែម្ដង បន្ទាប់មកត្រូវបានមិត្តភក្រដឹកទៅមន្ទរពេទ្យបង្អែកខេត្តប៉ៃលិន។
ហេតុការណ៍គ្រោះថ្នាក់ដោយជនមិនស្គាល់អត្តសញ្ញាណលួចកាប់យុវជនរងរបួសនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុង ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ អឿន វិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរ ខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុង ខេត្តប៉ៃលិន រងរបួសរយះក្បាលមួយកាំបិតដេរអស់៦ថ្នេរ ។ ចំណែកជនដៃដល់ក្រោយពីបានកាប់ជនរងគ្រោះរួចក៏ដាក់មេ ប្រូចបាត់ស្រមោល ។
តាមប្រភពព័ត៌មានពីរមន្ត្រីជំនាញរដ្ឋបាលប៉ុស្តិ៍អូរតាវ៉ៅបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរាំមើលមុខគ្នាជាមួយក្រុមយុវជនមួយ ក្រុមទៀតជាក្មេងកាងភូមិ ដែលកំពុងរាំជិតនោះ , ក្រោយមកជនរងគ្រោះក៏ដើរចេញពីកន្លែងរាំវង់ ដើរចេញទៅឈរនោម កំពុងតែឈរនោមត្រូវជនមិន ស្គាលអត្តសញ្ញាណលួចមកកាប់ក្បាក់មួយកាំបិតចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកត្រូវបានមិត្តភក្តិ និងអ្នកដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សមត្ថកិច្ចបានបន្តថា ជនដៃដល់ដែលបានកាប់ជនរងគ្រោះនោះ ក្រោយពីបានកាប់ជនរងគ្រោះត្រូវមួយកាំបិត ក៏រត់បាត់ ត្រូវសមត្ថកិច្ច កំពុងស្រាវជ្រាវដើម្បីចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ ស សារ៉េត