ព័ត៌មានទាន់ហេតុការណ៍៖

រោងការដ៏ស្រស់ស្អាត ត្រូវបានខ្យល់បក់ប៉ើងយ៉ាងខ្លាំងទៅទើរលើបង្គោលភ្លើងយ៉ាងសង្ហារ

ចែករំលែក៖

ភ្នំពេញ៖ គួស្នេហ៍មួយគួបានរៀបអាពាហ៍ពិពាហ៍ហើយរៀបចំនូវពិធីសូត្រមន្ត ស្រាប់តែមានខ្យល់បក់ប៉ើងរោងការទៅទើរលើបង្គោលភ្លើង ។

ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើលកាលពីរវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវបៃតុងព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមភពព័ត៌មានពីរកន្លែងបានប្រាប់ឲ្យដឹងថា នៅមពេលកើតហេតុដោយមានរោងការរបស់គួស្នេហ៍មួយ ដែលកូនប្រុសមានឈ្មោះ រស់ ភារ៉េត និងកូនស្រីឈ្មោះលី លក្ខិណា រួចនូវពេលនោះដែរ ឪពុកម្ដាយទាំងសងខាងបានរៀបចំនូវពិធីសូត្រមន្ត ហើយនៅពេកនោះ ក៏ខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងបណ្ដាលឲ្យរោងការប៉ើងទៅទើលើបង្គោលភ្លើងនៅចញ្ចើមផ្លូវ តែមិនបង្កឲ្យមនុស្សរងរបួសទេ ។ ពួកគាត់បាននិយាយពីមាត់មួយទៅមាត់ថា នេះគ្រាន់តែជាថ្ងៃចូលរោង ប្រសិនចំថ្ងៃសុីធំវិញ មិនដឹងទៅជាយ៉ាងណាទេ ហើយនិងមានមនុស្សរងរបួសជាច្រើនហើយមើលទៅ ព្រោះរោងដែលខ្យល់បក់ទៅទើរលើបង្គោលភ្លើងនោះ គឺសុទ្ធតែខ្សែមេភ្លើងធំៗងាយបង្កឲ្យមនុសគ្រោះថ្នាក់ ។

ក្នុងករណីនេះដែរ ក្រុមព័ត៌មានមិនអាចទាក់ទងទៅកាន់ឪពុកម្ដាយកូនប្រុសកូនស្រីបានទេ ព្រោះតែពួកគាត់រវល់ ក្រោយពីកើតហេតុ សមត្ថកិច្ចខណ្ឌដង្កោបានទាក់ទងទៅខាងអគ្គីសនីឲ្យជួយបិទភ្លើងដើម្បីឲ្យអ្នកសាងសង់រោងការរុះរើយករោងមកសាងសង់ជាថ្មីវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖