ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

 

ភ្នំពេញ៖ នៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១និង៣០នាទីរសៀល នគរបាលបុ៉ស្តិ៍ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមនឹងថ្នាំញៀន២កញ្ចប់ធំ និង១កញ្ចូប់តូច ត្រង់ចំណុចមុខស្ពានអកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ឃាត់ជនសង្ស័យ 1 ឈ្មោះ លាង ដែនភេទ ប្រុស អាយុ 37ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរជួញដូរ គ្រ ញ 2-ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ 17ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរ គ្មាន បានត្រួតពិនិត្យរកឃើញថ្នាំញៀន 2កញ្ចប់ធំ និង១កញ្ចប់តូច ។ សម្ភារដកហូត ម៉ូតូ ១គ្រឿង ម៉ាក CU Xi YAMAHA ស្លាកលេខ ភ្នំពេញ 1 X 1129 និងទូរសព្ទ័ដៃ២គ្រឿង ម៉ាកសាំសុង១គ្រឿង ម៉ាកណូគារ១គ្រឿង ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើកំពុងអង្គុយលើម៉ូតូម៉ាក CUXi YAMAHA ពណ៌ខ្មៅ នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតតាមមូលដ្នានប្រទះឃើញ ដូចជាមានការសង្ស័យក៏បានឃាត់ខ្លួនឆែកឆេរទើបរកឃើញថ្នាំញៀន ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖