ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ឹល កុសល សំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្សព្វផ្សាយគោលការគណបក្ស និងមកពិនិត្យការឈូសឆាយជួសជុលផ្លូវ នៅក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ឹល កុសល អភិបាលខណ្ឌនិងជាប្រធានគណបក្សប្រជាជនប្រចាំខណ្ឌសែនសុខ បានអញ្ជើញមកសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកបក្ស និងមកត្រួតពិនិត្យមើលការឈូសឆាយជួសជុលផ្លូវលំមួយខ្សែ ប្រវែងជាង៦០០ម៉ែត្រនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ។

នៅក្នុងពិធីនោះមានការចូលរួមពីលោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ សមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងនិងលោក ចៅសង្កាត់ ចៅរង មេភូមិមេក្រុម និងប្រជាពលរដ្ឋជាសមាជិកបក្សប្រមាណជាង២០០នាក់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីនោះលោក អភិបាលខណ្ឌ បានក្រើនរំលឹកអោយប្រជាជន រៀបចំឯកសារពោយបានគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមនោះឆ្នោតព្រមទាំង ណែនាំយកក្រដាស់គំរូមកបង្ហាញអោយប្រជាសមាជិកបក្សរៀនគូសសន្លឹកឆ្នោតអោយចំរូបសញ្ញាគណបក្សនៅក្នុងលេខរៀងទី៣ ក្នុងចំណោមគណបក្សចំនួន១២ ត្រូវមកប្រកួតប្រជែងដែរ ។

លោកបានបំផុសអោយប្រជាជន បានដឹងអំពីគោលការណ៍របស់គណបក្ស ប្រជាជន នាពេលកន្លងមក និងនៅពេលខាងមុខ ដែលតែងតែគិតពីសុខទុក្ខនិងបានធ្វើការអភិវឌ្ឍន៍ កសាងនូវសមិទ្ឋផលនានា ដ៏ច្រើនសន្ឋឹកសន្ឋាប់ជូនប្រជាជននៅគ្រប់ខេត្តក្រុង ប្រើប្រាស់ជាសម្បត្តិសាធារណៈ រួមមា ដូចជា ផ្លូវ លូ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាមដើម។ល។

ដោយសារការខិតខំបំរើប្រជាជនរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មកដល់សព្វថ្ងៃនេះបានធ្វើអោយ ប្រទេសជាតិយើងរីកចំរើនហើយជីវភាពរបស់បងប្អូនប្រជាជនយើងក៏មានភាពធូធារច្រើន និងមានសិទ្ឋិសេរីភាពគ្រប់បែបយ៉ាងមិនចាញ់បណ្តាប្រទេសផ្សេងៗខ្លះទៀតទេមានសន្តិភាព មានសេរីភាព គ្មានសង្គ្រាម គ្មានការជិះជាន់ គិតតែពីការអភិវឌ្ឍន៍និងបំរើពលរដ្ឋពិតៗមិនមែនបានតែត្រឹមសន្យាដូចគណបក្សប្រឆាំងទេ៕តុង សីហា


ចែករំលែក៖