ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសមួយគ្រឿង គេចគោឆ្លងផ្លូវជ្រុលទៅបុក តូបលក់ដូរ រងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯកស៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថា នៅព្រឹក នៅថ្ងៃទី26 ខែឧសភា ឆ្នាំ2017 វេលាម៉ោង06:0នាទី តាមផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 127-128 ស្ថិតនៅក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឲ្យមនុស្សម្នាក់រងរបួស ។

ប្រភពបន្តថា រថយន្តបង្ក១គ្រឿង ម៉ាកLEXUS ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2K.7135 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ រថយន្តបានគេច សត្វគោឆ្លងផ្លូវ ជ្រុលចង្កូត ទៅបុកតូបលក់ឥវ៉ាន់នៅផ្សារកំពង់សិលា បណ្ដាលឲ្យម្ចាស់តូបរងរបួស និង បាក់តូបលក់ដូរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖