ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបជាមួយ ប្រជាពលរដ្ឋចំនួន ៤៨៤គ្រួសារ ដែលកំពុងរស់នៅ មិនរៀបរយ សហគមន៍តំបន់ប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ និងពិនិត្យលទ្ធភាពនៃផល ប៉ះពាល់គម្រោងនេះ មុនការកាត់ដីប្លង់កម្មសិទ្ធិជូនប្រជា ពលរដ្ឋ តាមការស្នើសុំពីចៅសង្កាត់ និងអភិបាលខណ្ឌមានជ័យ ស្របពេលដែលសហគមន៍មួយចំនួនដែលនៅលើដីសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាល ធ្វើប្រទាន កម្ម ជូនពួកគាត់។ ពិធីជួបសំណេះសំណាល ជាមួយប្រជា ពលរដ្ឋនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅ សហគមន៏ ភូមិសាមគ្គីមានជ័យ ។
ក្នុងឱកាសនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ អាជ្ញាធរដែនដី និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ឲ្យបងប្អូនស្របច្បាប់ នៅនិងកន្លែង មិនមានការដេញ ចេញពីកន្លែង នោះទេ។ ទីពីអាជ្ញាធររាជធានីភ្នំពេញ និងធ្វើផ្លូវអមសង់ខាងមាត់ប្រឡាយ លូ ដើម្បីងាយស្រួលបងប្អូនចេញចូល ផ្ទះបងប្អូនបានស្រួល ។ ទីបី ប្រឡាយលូនេះ ត្រូវបន្ដស្ថាបនា បុកស៊ីផាយ ពីគល់ស្ពានស្ទឹងមានជ័យ មកលូតំបន់លូ៥ ទួលពង្រ ។ ទីបួន អាជ្ញាធរ និងបន្ដចុះតបណ្ដាញ ទឹក ភ្លើង ជួនបងប្អូន ឲ្យត្រូវទៅ តាមស្ដង់ដារ , ទីបបរាំ ទីអាជ្ញាធរ រក្សាផ្ដល់ ដីទទឹង៥ ម៉ែត្រ គុណនិង១២ម៉ែត្រជូនបងប្អូន និងទីប្រាំមួយ ក្រោយពីគម្រោងនេះ សាងសង់ រួចរាល់ហើយ និងដាក់ភ្លើងបំភ្លឺផ្លូវ សាធារណៈ ជូនបងប្អូន នៅពេលយប់ ។ ក្នុងឱកាសនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានសំណូមពរ ឲ្យបងប្អូនប្រជាព លរដ្ឋ កុំយកសំរាមទៅ បោះចោលក្នុងលូ និងចោលសំរាម ពាសវាលពាស កាលឲ្យសោះ ។ បងប្អូន ត្រូវបន្ដចូលរួម ថែរក្សាជាមួយរាជរដ្ឋាភិ បាលកម្ពុជា នូវគោលនយោបាយភូមិ សង្កាត់ មាន សុវត្ថិភាព ។ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវ សុំឲ្យបងប្អូន ទៅចូលរួមចោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី៤ មិថុនា ឲ្យបានគ្រប់ៗគ្នា ។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានបញ្ជាក់ថា ៖ សហគមន៍ប្រឡាយស្ទឹងមានជ័យ មានចំនួន៨សហគមន៍ ស្ថិតក្នុងភូមិមានជ័យ១ មានជ័យ២ មានជ័យ ដែលមានចំនួន៤១៦ខ្នងផ្ទះ ដីទំនេរ ៦១ ចំនួន៤៨៤គ្រួសារ ស្មើ នឹង២១២៩នាក់ បច្ចុប្បន្ន កំពុងរស់នៅ មិនរៀបរយនៅឡើយ និងមិនទាន់មានប្ដង់កម្មសិទ្ធិស្របច្បាប់ ចេញពីអាជ្ញាធរ ដែនដីនៅឡើយ ណាដែរ ៕ សំរិត