ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងសៀមរាបប្រមូលក្រុមក្មេងទំនើងដើរលេងពេលរាត្រីបាន១០នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ ដើម្បីការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ កម្លាំងនគរបាល ខេត្តសៀមរាប បានចុះប្រមូលក្រុមក្មេងទំនើង ដែលដើរពាលាក្នុងពេលរាត្រី ដើម្បីយកទៅអប់រំធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅលំនៅឋានវិញ។

នគរបាលក្រុងខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាល នៃអធិការដ្ឋានក្រុងសៀមរាប ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ បានឃាត់ខ្លួនពួកក្រុមក្មេងទំនើងតាមដងស្ទឹងសៀមរាប និងតាមម្តុំព្រះអង្គចេកព្រះអង្គចម ព្រមទាំងតាមសួច្បារក្នុងក្រុងសៀមរាប បាន ១០នាក់ ស្រីពីរនាក់ ភេទទីបី២នាក់ ប្រុស៦នាក់។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលសមត្ថកិច្ចស្រាវជ្រាវ និងធ្វើតេស្តិ៍រកឃើញមាន ផ្ទុកសារធាតុញ្ញៀន ៩នាក់ ស្រី ២នាក់ ប្រភេទទីបីម្នាក់ ក្នុងនោះប្រុស ៦នាក់ ។ ក្រុមក្មេងទំនើង ទាំង៩នាក់ ដែលមានផ្ទុកនូវសារធាតុញ្ញៀនកម្លាំងសមត្ថកិច្ចបានបញ្ជូនបន្តទៅឲ្យការិយាល័យជំនាញប្រឆាំងគ្រឿងញ្ញៀន នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្ត្តនិតិវិធី។ ចំណែកប្រភេទទីបីម្នាក់ទៀត មិនមានសារធាតុញ្ញៀន និងបទល្មើសព្រហ្មទណ្ឌ ដូចនេះកម្លាំងបានធ្វើសាវតាក្មេងទំនើង និងអប់រំឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ៩នាក់ ដែលរកឃើញផ្ទុកសារធាតុញៀនក្នុងខ្លួន សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីសាកសួរ និងបន្តនតិវិធី៕ ប៊ុន រិទ្ធី


ចែករំលែក៖