ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ក្នុងនាមតំណាងឲ្យ គណៈ ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូម ប្រកាសដំណឹងជាផ្លូវការ និង សាធារណៈដល់សាសនិកឥស្លាមកម្ពុជាទូទាំងប្រទេស ដើម្បីចាប់ផ្តើមពិធីបួសរ៉ាម៉ាឌន នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី០១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៣៨ មស ហើយក៏ស្របនឹងថ្ងៃចាប់ផ្តើមបួសនៃអ្នកកាន់ សាសនាឥស្លាមលើសកលលោក។
លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួស បានបញ្ជាក់ថា ៖ ខែរ៉ាម៉ាឌន ជាខែបុណ្យដ៏វិសេសជាងគេរបស់សាសនិកឥស្លាមទូទាំងសកលលោក ចំពោះអ្នកដែល ពេញវ័យត្រូវអនុវត្តការបួសតមអាហារ និងតម ការទទួលទានអ្វីទាំងអស់ប្រមាណ១៤ម៉ោងក្នុង១ថ្ងៃ ដែលចាប់ផ្តើមពីវេលាទាបភ្លឺ ដល់ថ្ងៃលិច ។ ក្នុងសាសនា ឥស្លាម បួសជាកាតព្វកិច្ចទី៤ របស់អ្ន្កកកាន់សាសនាឥស្លាម ក្នុងកាតព្វជាមូលដ្ឋានទាំង៥។ បួសគឺជាការដាក់ខ្លួបអោយស្មើភាព របស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទោះក្នុងឋានៈណា ក៏ត្រូវតែទទួលនូវភាពហេវហត់ អត់ឃ្លាន ពេលថ្ងៃ រយៈពេលមួយខែពេញ ដូចជាអ្នកក្រក្សត់ដទៃទៀត។ កាលណាគាត់ដឹងពីទុក្ខលំបាកនៃការអត់អាហារ គឺគាត់ដឹងពីទុក្ខធុរៈអ្នកដទៃដែលរស់នីក្នុងភាពខ្វះខាត ហើយក៏ជាឱកាសនៃការបរិច្ចាគរបស់គាត់ទៅជនក្រីក្រច្រើនជាងឱកាសផ្សេងៗទាំងអស់។ បួសមិនមែនតែការតមអាហារប៉ុណ្ណោះទេ តែជាការតមនូវការនិយាយស្តីអាក្រក់ ការ បៀតបៀន រំលោភ លើសិទ្ឋិ សេរីភាព និងកិត្តិយសអ្នកដទៃ ក៏ដូចជា ការប្រព្រឹត្តិនូវបទល្មើសទាំងឡាយទោះតូចរឺធំផងដែរ។ បួសក៏ជាការដាក់ អោយមានតុល្យភាពរបរបអាហារតាមពេលវេលាជាក់លាក់ ជាពិសេសការចាត់អោយប្រព័ន្ឋរំលាយអាហារធ្វេីការសម្អាត ការរំលាយនិងច្រោះចេញនូវកាកសំណល់ជាតិពុលទាំង ឡាយដែលនៅ សេសសល់ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារ ស្រាយបួស បានបញ្ជាក់ថា៖ សម្រាប់ពិធីទទួលទានអាហារស្រាយបួសក្នុងឆ្នាំ ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋវណ្ឌិតបានសម្រេចអនុញ្ញាតិអោយរៀបចំនៅថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅនជ្ឈមណ្ឌកោះពេជ្រហើយសម្តេចទាំងទ្វេ ក៏នឹងអញ្ជើញចូលរួមក្នុងពិធីនេះដែរ ដែលតាមការគ្រោងនៅមិនទាន់ផ្លូវការ អាច នឹងមានការចូលរួមពីសាសនិកឥស្លាមជាតិ និង អន្តរជាតិ សរុប ចន្លោះពី៥០០០ ទៅ៦០០០នាក់ ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា ៖ នៅរៀង រាល់ឆ្នាំ នៃខែបុណ្យបួសរ៉ាម៉ាឌន តាំងពីឆ្នាំ២០១៤ មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចគិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានរៀបចំ និងអញ្ជើញទទួលទានអា ហារ ស្រាយ បួស ជាមួយថ្នាក់ដឹកនាំ និង បងប្អូនខ្មែរ ឥស្លាម ៕ សំរិត