ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន HTC ផលិតកាស VR សំរាប់ប្រើជាគូជាមួយនឹង ស្មាតហ្វូន HTC U11

ចែករំលែក៖

ក្រុមហ៊ុន HTC ត្រូវបានបង្ហាញកាស VR ថ្មីនៅថ្ងៃនេះ បានរចនាឡើងដើម្បីធ្វើការជាមួយស្មាតហ្វូន U11 ស៊េរីចុងក្រោយគេបំផុតរបស់ក្រុមហ៊ុននេះ។ HTC Link ថ្មីនេះ បូកបញ្ចូល 6 degrees-of-freedom tracking ដែលជាលើកដំបូងសម្រាប់កាស VR ស្មាតហ្វូនមួយ និងប្រើសេនសឺកាមេរ៉ាខាងក្រៅ ដើម្បីតាមដានឧបករណ៍បញ្ជាចលនារបស់ខ្លួនជាមួយនឹងពន្លឺភ្លើង ដូចនឹង PlayStation VR របស់ Sony ដែរ។ UploadVR រាយការណ៍ថាទាំងកាមេរ៉ានិងឧបករណ៍បញ្ជាត្រូវបានដាក់នៅក្នុងប្រអប់តែមួយ ចំពោះ HTC Link អាចរកទិញបានតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ។

កាស VR មានរួមបញ្ចូលអេក្រង់ LCD 3,6 អ៊ីញ 1080 X 1200 ចំនួនពីរ ជាមួយនឹង 110 ដឺក្រេនៃការមើលក្នុង refresh rate 90Hz ។ វាមានន័យថា អេក្រង់ U11 នឹងមិនត្រូវបានដាក់នៅក្នុងកាសភ្ជាប់ដោយខ្លួនវាផ្ទាល់ទេ និងឧបករណ៍ទាំងពីរនេះភ្ជាប់តាមរយៈខ្សែ USB-C ។ វាដូចជាមិនច្បាស់ហេតុអ្វីបានជាក្រុមហ៊ុន HTC កំណត់នេះអោយមានលក់តែនៅលើទីផ្សារជប៉ុនបែបនេះ ប៉ុន្តែក្រុមហ៊ុននេះមិនប្រើស្លាកសញ្ញាម៉ាកនៅលើឧបករណ៍ពិសេសនេះទេ ។ ឧបករណ៍ Link ថ្មីរបស់ HTC បានបញ្ចេញមកប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Google បានបង្ហាញពីដៃគូជាមួយក្រុមហ៊ុនផលិតដូចជាក្រុមហ៊ុន HTC និង Lenovo ក៏កំពុងតែបើកដំណើរការដាក់លក់កាស VR standalone ដែរ ។ ក្រុមហ៊ុន HTC គ្រោងនឹងចេញលក់កាស Link VR នៅចុងខែកក្កដាឆ្នាំនេះ ប៉ុន្តែតម្លៃនៅមិនទាន់ត្រូវបានប្រកាសទេ ៕ ហេង លក្ខិណា


ចែករំលែក៖