ព័ត៌មានទាន់ហេតុការណ៍៖

តូច ស្រីពេជ្រហៅកូនស្រីពីអាមេរិកមកធ្វើខួបនៅស្រុកខ្មែរ

ចែករំលែក៖

 

ភ្នំពេញ៖ តារាសម្តែង តូច ស្រីពេជ្រ បានរៀបចំពិធីខួបកំណើតកូនស្រីវ័យ៩ឆ្នាំ របស់ខ្លួន កាលពីរាត្រីថ្ងៃទី២៦ ខែឧសភា នៅក្នុងបរិវេណភោជនីយដ្ឋានវីហ្វ្រេន។ ពិធីខួបកំណើតនេះ ក៏ត្រូវត្រូវបានធ្វើឡើងក្រោយពីកូនស្រីនាងធ្វើដំណើរមកពីសហរដ្ឋអាមេរិក។

ពីរឆ្នាំហើយ ដែលកូនស្រីបណ្តូលចិត្តរបស់អ្នកនាង តូច ស្រីពេជ្រ ចេញទៅរស់នៅ និងបន្តការសិក្សារនៅសហរដ្ឋអាមរិក។ នាងបញ្ជាក់ថា កូនស្រីនាងទៅរស់នៅទីនោះជាមួយឪពុករបស់គេ ហើយការរៀបចំពិធីខួបកំណើតគម្រប់៩ឆ្នាំ នេះមិនមានវត្តមានស្វាមីចូលរួម។ នាងថា ស្វាមីអ្នកនាងជាអ្នករកស៊ី មិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរមកកម្ពុជា។ អ្នកនាងថា កូនស្រីនាងមាន ឈ្មោះថា សុខ សេរីមរកត ដោយការចុះមកដល់ស្រុកខ្មែររបស់កូនស្រី គឺមិនមានវត្តមានស្វាមីឡើយ ដោយសារតែស្វាមីអ្នកនាងជាប់ភារ:ចុះពីអាមេរិកមិនទាន់បាន។

អ្នកនាងថា កូនស្រីចុះមកជាមួយអ្នករាប់អានដែលចុះមកលេងនៅកម្ពុជា ដោយស្វាមីរបស់អ្នកនាងមានការសោកស្ដាយយ៉ាងខ្លាំង ដែលមិនបានចុះមកធ្វើខួបកូនស្រីជួបជុំជាមួយអ្នកនាង ។ កន្លងមក នាងធ្លាប់រៀបចំពិធីខួបកំណើតកូនស្រីម្តងរួចហើយដែរកាលពី២ឆ្នាំមុន គឺមុនពេលដែលកូនស្រីនាងចេញទៅរស់នៅសហរដ្ឋអាមេរិក។ អ្នកនាងថា ពិធីខួបកំណើតកូនស្រីនាងមានភ្ញៀវសរុបប្រមាណជាង២០០នាក់ ដែលភាគច្រើនគឺជាអ្នកជិតដិតប៉ុណ្ណោះ។

អ្វីដែលនាងមានបំណងសម្រាប់ពិធីខួបកំណើតកូនស្រីពេលនេះ គឺការផ្តល់ភាពកក់ក្តៅមួយសម្រាប់កូនស្រី ដែលរស់នៅឆ្ងាយ ។ ទោះជាយ៉ាងណានាងមិនមានគម្រោងចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី និងកូនស្រីនោះទេ៕ វឌ្ឍនា


ចែករំលែក៖