ខេត្តតាកែវ៖ បុរសចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន ដោយសារតែមានជំងឺប្រចាំកាយ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧ ព្រឹក នៅចំណុចភូមិ ត្រពាំងឈូក ឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានអោយដឹងថា បុរសរងគ្រោះឈ្មោះ ង៉ែត ង៉ែម អាយុ ៨១ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកខ្សែអង្រឹង មកចងកសម្លាប់ខ្លួននៅលើឃ្នៀបបណ្តោយផ្ទះរបស់ខ្លួន កម្ពស់ ១,៦៥ ម៉ែត្រ មូលហេតុដោយមានជំងឺប្រចាំកាយ ។
ក្រោយពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការអាជ្ញាធរភូមិឃុំ បានចុះត្រួតពិនិត្យសាកសព ឃើញថា សាកសពពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា