ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង និងបេក្ខជនក្រុមប្រឹក្សាសង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ៨៤៩ម៉ែត្រ ស្ថិតក្នុងសង្កាត់ទៀន និងសង្កាត់គងនយ ខណ្ឌដង្កោ។
ផ្លូវបេតុងទាំង០៣ខ្សែដែលត្រូវស្ថាបនារួមមាន៖
– ខ្សែទី១ ផ្លូវបេតុងប្រវែង ៣៣០ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន (ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧)
– ខ្សែទី២ ផ្លូវបេតុងប្រវែង ២៨២ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)
– ខ្សែទី៣ ផ្លូវបេតុងប្រវែង ២៣៧ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងសំរិត សង្កាត់គងនយ (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)។
ជាមួយគ្នានោះដែរ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក៏បានសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ហើយផ្តាំផ្ញើរដល់ពួកគាត់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំងអស់គ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ហើយជ្រើសរើសឱ្យបានត្រឹមត្រឹម ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ៕ ភារ៉ា ដង្កោ