ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូរ៉ឺម៉កម៉ូតូលឿនដល់ផ្លូវបំបែកជាបួនបុករថយន្ដម៉ាស្ដាបុក រងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញៈ អ្នករត់រ៉ឺម៉កម៉ូតូម្នាក់បានបើកម៉ូតូក្នុងល្បឿលឿនដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ជ្រុលក៏ទៅបុករថយន្ដស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់កាលពីវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដមសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់អាយុជាង៣០ឆ្នាំបានបើករ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកភ្ញៀវបរទេសម្នាក់ និងខ្មែរម្នាក់ធ្វើដំណើរមកដល់ផ្លូវ១៤៤កែងនឹងផ្លូវព្រះនរោត្ដមដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក ម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-2524 បើកបរដោយបុរសម្នាក់បានបុកចំពេញមួយទំហឹងតែម្ដង បណ្ដាលឲ្យម៉ូតូរ៉ឺម៉កក្រឡាប់ផ្ងារជើងធ្វើឲ្យអ្នកជិះរ៉ឺម៉កម៉ូតួរបួសទាំងអស់គ្នា។ ចំណែកម្ចាស់រថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីអូសរថយន្ដ និងរ៉ឺម៉កកង់បីទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖