ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបិទស្លាកសញ្ញាគណបក្សសង្រ្គោះជាតិបុកក្មេងរបួសធ្ងន់នៅស្រុកវាលវែងព្យាយាមរត់គេចមកដល់ស្រុកភ្នំក្រវាញទើបឃាត់បាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងរថយន្តម៉ាក ប៉ាប៉ាសេរ៉ូ ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G 1466 មានបិទស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ បានបុកក្មេងប្រុសម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ រួចរថយន្តបង្កព្យាយាមបើករត់គេចខ្លួនតាំងពីស្រុកវាលវែង រហូតមកដល់ស្រុកភ្នំវាញ ទើបចាប់បាន។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចច្រកព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែរថយន្តបង្កព្យាយាមបើករត់គេចរហូតមកដល់ភូមិព្រែក ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទើបស្ទាក់ឃាត់ចាប់បានទាំងអ្នកបើកបរ៕ ប៉ម ពិន


ចែករំលែក៖