ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តសហការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន ខណៈដែលសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀននៅខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថ មូលដ្ឋានក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ ឯក ដួង វិចិត្រ មេបញ្ជាការរងបានចុះបង្ក្រាបបទល្មើសករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។

ប្រភពឲ្យដឹងថា ករណីនេះ សមត្ថកិច្ចឃាត់់ខ្លួនជនសង្ស័យ២នាក់: ១-ឈ្មោះឯម សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ ខ្មែរ មុខរបរកសិករ ទីលំនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ត់ ខេត្តស្ទឹងត្រែង ២-ឈ្មោះសុខ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ខ្មែរ មុខរបរព្រូឡាន ទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង ថ្នាំញៀនមេតំហ្វេតមីន(ice)០២កញ្ចប់តូច ទម្ងន់៣,0៦ក្រាម, ទូរស័ព្ទ១ និងម៉ូតូ០១គ្រឿង ។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាពដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ មាស សុផាត


ចែករំលែក៖