ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាយុ៨ឆ្នាំរអិលធ្លាក់ពីលើគោយន្តបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ កុមារម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈរអិលធ្លាក់ពីលើគោយន្ត ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណចភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ជា វិចិត្រ ភេទ ប្រុស អាយុ ៨ ឆ្នាំ ទីលំនៅ ភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះជា វិចិត្របានរត់លេងនៅក្បែរ គោយន្តដែលឈប់ចតនៅផ្ទះរបស់ខ្លួន ហេីយឡើងទៅលើលេងនៅលេីរ៉ឺម៉កគោយន្តជាមួយឈ្មោះ ឡូញ ភារម្យ អាយុ២ឆ្នាំបានមួយសន្ទុះ ស្រាប់តែរអិលធ្លាក់ពីលើរ៉ឺម៉កគោយន្តបោកក្បាលនឹងផ្លូវថ្នល់បេតុង ។ ឃើញដូច្នោះ ឈ្មោះ ពេញ ភារម្យភេទ ប្រុស អាយុ ៣១ឆ្នាំ និង ប្រជាពលរដ្ឋនៅជិតខាងផ្ទះបាន ទៅលើកជនរងគ្រោះមកធ្វើចលនា ពេលនោះជនរងគ្រោះស្រែកថា : ឈឺពោះណាស់ពីរបីម៉ាត់ ក៏ស្ងាត់មាត់ទៅ បានមួយសន្ទុះក៏ដាច់ខ្យល់ តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា កុមាររងគ្រោះ មានជំងឺប្រចាំកាយគឺដុសសាច់បំពង់ក ព្យាបាលរយៈពេលមួយឆ្នាំហើយ ។

ក្រោយកើតហេតុ កម្លាំងជំនាញ និងប៉ុស្តិ៍ អាជ្ញាធរភូមិ ឃុំ ពេទ្យបាន ពិនិត្យសាកសព និងបានសន្និដ្ឋានថា កុមាររងគ្រោះពិតជារអិលធ្លាក់ស្លាប់ ពិតប្រាកដមែន។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕


ចែករំលែក៖