នាពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសបង្ហាញថា E Ink tablet (the DPT-RP1) ទំហំ 13,3 អ៊ីញចុងក្រោយបំផុតរបស់ខ្លួន នឹងមកដល់សហរដ្ឋអាមេរិកក្នុងខែមិថុនានេះ នឹងត្រូវដាក់លក់ក្នុងតំលៃ $ 700 ។ ដូចដែលបានរៀបរាប់ហើយនៅក្នុងខែមេសា វាមានការកែលម្អបន្ថែមចំនុចមួយចំនួនដូចជា មាន resolution ខ្ពស់ (1,650 x 2,200) និងការរចនាមានរូបរាងស្ដើង ស្រាលជាងមុននិង unlocked ប្រព័ន្ធ NFC ដែលនឹងធ្វើអោយវាមានផលប្រយោជន៍ច្រើនជាងមុន។ ឧបករណ៍ទំនើបនេះនៅតែមានសមត្ថភាពក្នុងការអាន និង ពន្យល់ឯកសារដោសេចក្ដីលម្អិតពិសេស ។ នេះជាគោលបំណងសំរាប់អ្នកជំនាញ និងសិស្សដែលត្រូវការប្រើប្រាស់តាមរយៈ complex documents ដូច research papers ជាដើម។
តម្លៃដាក់លក់ $ 700 នេះជាតំលៃមួយដែលអាចទទួលយកបានសមរម្យទៅនឹងលក្ខណៈពិសេស។ ក្នុងតំលៃនេះក៏ធ្វើឱ្យម៉ូដែលចុងក្រោយនេះទទួលបានការចាប់អារម្មណ៍និងមានការគាំទ្រច្រើនជាង original Digital Paper ដែលតំលៃដល់ទៅ $1,100 ឯណោះ ៕ ហេង លក្ខិណា