ខេត្តស្វាយរៀង៖ ប្រជាកសិករជាច្រើនគ្រួសារដែលមានទីលំនៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ក្រៅពីមុខរបរធ្វើស្រែចម្ការខ្លះក៏នាំគ្នាប្រកបមុខរបរផ្សេងដូចជាការដាំម្ទេសបន្ថែមទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមក្រពះនិងក្រុមគ្រួសារផងដែរ។
បើតាមប្រជាកសិករដែលរកស៊ីដាំផ្លែរម្ទេសមានឈ្មោះលោក គឹម រ៉េត អាយុ៥៣ឆ្នាំរស់នៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិតបានឲ្យដឹងថាការប្រកបមុខរបរដាំផ្លែរម្ទេសនេះគឺមានការពិបាកបន្តិចក្នុងការថែរទាំព្រោះមានសត្វដង្លូវស៊ីស្លឹក ស៊ីផ្លែ អោយតែប្រហែសបន្តិចច្បាស់ជាដង្កូវស៊ីអស់ ម្យ៉ាង ទៀតគឺក្របីគោអ្នកស្រុក គេប្រលែងចោលពាសវាលពាសកាលធ្វើអោយយើងពិបាកថែរក្សាក្នុងការដាំដុះ អញ្ចឹងហើយបានជាអ្នកស្រុកពុំសូវមានអ្នកណាដាំនោះទេ ហើយពិសេសទៅទៀតបច្ចេកទេសក្នុងការដាំប្រើជីប្រើថ្នាំតាមពេលវេលារយៈពេលនៃការដាំដើម្បីទប់ទាល់និងសត្វដង្កូវ។
សម្រាប់ផ្ទៃដីដាំម្ទេសមានចំនួន១ហិកតា២០អា ការដាំមានរយៈពេល៣ខែទើបទទួលបានផល ហើយក្នុងការទទួលផលនេះមានរយៈ៣ខែដែរ បេះជារៀងថ្ងៃ។
លោកបានបញ្ជាក់ថា ក្នុង១ថ្ងៃលោកនិងក្រុមគ្រួសារអាចបេះបានចាប់ពី៧០/៨០គីឡូក្រាមហើយក្នងតំលៃ១គីឡូក្រាម/៩០០០ដុងគឹតជាលុយខ្មែរ១៤០០រៀល ការបេះនេះមានរយៈពេល៣ខែហើយចំណែកទីផ្សាម្ទេសវិញគឺលក់ទៅអោយឈ្មួញវៀតណាម។
លោករ៉េតបានបន្តទៀតថា មុខរបរដាំម្ទេសគឺជាមុខរបរមួយអាចជួយរកចំណូលបង្កើនជីវភាពបានមួយកម្រិតផ្គួបផ្សំនិងកូនៗរបស់គាត់ទៅធ្វើការងាររោងចក្រទៀតនោះធ្វើអោយជីវភាពក្នុងគ្រួសារបានរីកចម្រើនបានមួយកំរិតខណះ ការចេះដាំម្ទេសនេះគាត់រៀនមកពីវៀតណាមផងដែរ ៕ យឹម សុថាន