ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗបង្អួតសម្រស់ក្នុងវេទិកាសម្ពោធ អេចអាយ ម៉ាយក្រូអិនសូរេន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង តារាបង្ហាញម៉ូតប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមាន

ក្នុងវេទិកាសម្ពោធក្រុមហ៊ុន អេចអាយ ម៉ាយក្រូអិនសូរេនដែលជាក្រុមហ៊ុនធានារ៉ាប់រងថ្មីវិនិយោគដោយអ្នកជំនួញកម្ពុជា ថៃនិង អូស្ត្រាលី។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ខែឧសភានេះក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សុខ សោម៉ាវត្តី បានលើកឡើងថាការចូលរួមក្នុងកម្មវិធីនេះគឺនាងបានចាប់ដៃគូជាមួយលោក អូនឧស្សាហ៍ មកបង្ហាញនៅក្នុងកម្មវិធី ។ តារាស្រីរូបនេះបន្តថាការចូលរួមនេះនាងមានចំណាប់អារម្មណ៍ខ្លាំងមកលើក្រុមហ៊ុនធានារ៉ាប់រង អេច អាយ ម៉ាយក្រូអិនសូរេន ខ្លាំងព្រោះក្រុមហ៊ុននេះរ៉ាប់រងលើគ្រោះថ្នាក់ចរាចរណ៍គ្របដណ្ដប់ជនរងគ្រោះ ឬ Road Accident Victim Coverage Insurance (RVI) ដែលមានយូរមកហើយ នៅលើបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។

ក្រៅពីតារារូបនេះក៏មានវត្តមានតារាជាច្រើនទៀតដូចជាកញ្ញា ឌី សូនីតា កញ្ញា អ៊ឹង និមល លោក ចន អាឡិហ្សូរ៉ា លោក ញ៉ែម សុគន្ធ លោក អេឡិច ចិន្ត្រា លោក អូន ឧស្សាហ៍ កញ្ញា ឌួង ម៉ានិច ជាដើម។ ក្រៅពីនេះក៏មានវត្តមានពីមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងថ្នាក់ដឹកនាំក្រុមហ៊ុនអេចអាយម៉ាក្រូ អិនសូរេន ផងដែឬ។

គួរបញ្ជាក់ដែរថា អេចអាយម៉ាក្រូ អិនសូរេន បានបង្កើតឡើងដោយក្រុមអ្នកវិនិយោគមកពីប្រទេសកម្ពុជា ថៃ និង អូស្រ្តាលី ដែឡយកចិត្តទុកដាក់ពីសុវត្ថិភាពលើកដងផ្លូវធ្វើដំណើរនៅកម្ពុជា ខណៈដែឡបញ្ហាសុវត្ថិភាពលើកដងផ្លូវធ្វើដំណើរនេះនៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖