ខេត្តពោធិ៍សាត់៖ សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ៩៣រូប មកពីភូមិរបោះរាំង ភូមិចំការអូរ ភូមិចំការខ្លុយភូមិអន្លង់ក្រាយ ភូមិបត់គគីរចាស់ និងភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបន្តដើរចេញ ពីគណបក្សជាហូរហែដោយសារតែពួកគេអស់ជំនឿលើការជ្រើសរើសក្បាលម៉ាស៊ីនគ្មានឧត្តមគតិស្នេហាជាតិ មិនមានគោល នយោបាយច្បាស់លាស់ គ្មានការទទួល ខុសត្រូវ ប្រកាន់បក្ខពួក និងប្រព្រឹត្តអំពើពុក រលួយ ។
ពិធីប្រកាសបញ្ចូលជាសមាជិកគណ បក្សប្រជាកម្ពុជាត្រូវធ្វើឡើងនារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ ការគណបក្សឃុំ ស្ថិតក្នុងភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី ប្រធានក្រុមការងារចុះជួយឃុំអូរតាប៉ោង លោក ហេង ចាន់ធួន អនុប្រធានគណៈ ពង្រឹងគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ផ្សេងទៀត។
លោក ហេង ចាន់ធួន បានឲ្យដឹងថា ការប្រកាសចូលរួមការងារជាមួយ CPP នាពេលនេះមិនមែនជាលើកទី១ទេ ហើយ តទៅមុខទៀតនឹងមានបន្ថែមទៀត ។
លោកហេង ចាន់ធួន បានបន្តទៀតថា «គោលនយោបាយបក្សប្រឆាំង គឺមិន ច្បាស់លាស់ទេ CNRP បានចោទ CPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើ រាស្រ្ត កុំរើសមេឃុំបម្រើបក្ស។ តែពាក្យនេះ គួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយ បក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?។ បើមេឃុំបក្សប្រជាជន កម្ពុជា ទើបបានបម្រើសរាស្រ្តពិតប្រាកដ រួមទាំងកសាង និងអភិវឌ្ឍន៍ភូមិ-ឃុំឲ្យមាន ការរីកចម្រើនដល់សព្វថ្ងៃ»។
ជាមួយគ្នានោះលោកបានរំលឹកថា នៅ សល់តែ៥ថ្ងៃទៀតទេដល់ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋថែរក្សាឯកសារដែលជាប់ពាក់ព័ន្ធឲ្យបានត្រឹមត្រូវនិងសូមអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
រីឯនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏មានសមាជិក CNRP អស់ជំនឿលើថ្នាក់ ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ បានបង្ខំឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត និងសកម្មជនបក្សប្រមាណ៧០នាក់នៅ ខណ្ឌច្បារអំពៅបានប្រកាសដើរចេញពី បក្សប្រឆាំងមួយនេះ ហើយសុំមករួមរស់ ក្នុងជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា។
នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៧ លោក ថេង សុថុល អនុប្រធាន គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត អនុប្រធានប្រចាំការ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ទាំងនេះ។
លោក ម៉ៅ វាសនា បេក្ខជនសមាជិក ក្រុមប្រឹក្សាសង្កាត់ នៃគណបក្សសង្គ្រោះ ជាតិ តំណាងឲ្យសមាជិកសមាជិកា ដែល មកចូលរួមជាសមាជិកគណបក្សប្រជាជន កម្ពុជាបានលើកឡើងអំពីការអស់សង្ឃឹម អស់ជំនឿចិត្តលើការដឹកនាំរបស់គណបក្ស សង្គ្រោះជាតិចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ មូលដ្ឋាន ដែលមានតែការសន្យាខ្យល់ បក្ខពួកនិយមក្នុងជួរគណបក្សបង្កតែបញ្ហា ដល់សមាជិក ទើបពួកគាត់មិនអាចរស់ នៅជាមួយគណបក្សប្រឆាំងបានតទៅ ទៀត ហើយបានឈ្វេងយល់ឃើញថាមាន តែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយដឹកនាំត្រឹម ត្រូវ និងមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិមាតុភូមិធ្វើឲ្យប្រទេសមាន ស្ថិរភាពបញ្ចប់សង្គ្រាមរ៉ាំរ៉ៃក្រោមនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។
ក្រុមសកម្មជនទាំងនេះបានបន្តថា ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ ឈរពីមួយថ្ងៃទីមួយថ្ងៃ និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ ទើបធ្វើឲ្យខ្លួនស្ម័គ្រ ចិត្តសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែក អភិវឌ្ឍប្រទេសជាតិរីកចម្រើនបន្ថែមទៀត។
លោក ថេង សុថុល បានថ្លែងការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេច ចិត្តដ៏ត្រឹមត្រូវរបស់សមាជិក សមាជិក ទាំង៧០នាក់ ដែលបានជ្រើសរើសក្នុង ការចាកចេញពីគណបក្សរបស់ខ្លួន ហើយ ចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា ដែលបានរំដោះ ប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យពីមួយថ្ងៃទៅ មួយថ្ងៃ មានសុខសន្តិភាពពេញលេញ មាន ស្ថិរភាពនយោបាយ និងធ្វើឲ្យជីវភាពប្រជា ពលរដ្ឋមានភាពធូរធារ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះលោកបានអំពាវនាវឲ្យ សមាជិកសមាជិកាថ្មីទាំងអស់ត្រូវតែគោរព ឲ្យបានលក្ខន្តិកៈគណបក្ស និងមានទំនាក់ ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុង ល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួម គ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេល ខាងមុខ ដើម្បីគណបក្សមានលទ្ធភាពក្នុង ការបន្តកសាងអភិវឌ្ឍន៍ប្រទេសជាតិបន្ត ទៅមុខទៀត ព្រមទាំងជួយណែនាំដល់ សមាជិកគ្រួសារ បងប្អូន មិត្តភក្តិឲ្យបាន យល់អំពីគុណសម្បត្តិរបស់គណបក្ស ប្រជាជន ជៀសវាងការចាញ់ឧបាយកល បោកប្រាស់ប្រជាភិថុតិរបស់គណបក្ស ប្រឆាំង។
ជាមួយគ្នានេះផងដែរបេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់លេខរៀងពី១ដល់៣ និងសមាជិក គណបក្សសង្គ្រោះជាតិប្រមាណ២៣នាក់ នៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាថ្មីៗនេះបានប្រកាសផ្តាច់ខ្លួនទាំងអស់ គ្នាពីគណបក្សរបស់ពួកគេ ហើយទៅចូល រួមនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា។
តាមរយៈលិខិតរបស់បេក្ខជនឈរ ឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៣រូប(លេខ រៀងទី១ដល់ទី៣) នៅឃុំថ្មដូនពៅ រួមមាន លោក ស៊ី លៀង, លោក ខ្លូត ប៊ុនធាន និង សឿង ធី ដែលសរសេរទៅកាន់ លោក ជិន សុផល ប្រធានប្រតិបត្តិខេត្តកោះកុងរបស់ គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា មូល ហេតុ ដែលពួកគេចាកចេញពីគណបក្ស សង្រ្គោះជាតិនាពេលនេះ ដោយសារតែ បញ្ហាផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា បើតាមសមាជិកផ្សេង ទៀតរបស់គណបក្សសង្គ្រោះជាតិ ដែល បានចាកចេញពីជាមួយគ្នានេះបានអះ អាងថា ពួកគេបានអស់ជំនឿនឹងការដឹកនាំ របស់គណបក្សសង្គ្រោះជាតិ ដែលបានតែ សន្យាប៉ុន្តែពុំដែលបានអនុវត្តជាក់ស្តែង ជា ពិសេសការអភិវឌ្ឍនៅមូលដ្ឋានរបស់ពួក គេតែម្តង។ ពួកគេពុំដែល ឃើញថ្នាក់ដឹកនាំ បក្សសង្រ្គោះជាតិទៅដល់ និងអភិវឌ្ឍនៅ មូលដ្ឋានរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញ ឃើញតែមន្រ្តីគណបក្សប្រជាជនកម្ពុជាតែ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា មួយរយៈពេលនេះគេ សង្កេតឃើញថាសមាជិកគណបក្សសង្គ្រោះ ជាតិយ៉ាងច្រើនបានប្រកាសផ្តាច់ខ្លួនចេញ ពីគណបក្សនេះ ហើយទៅចូលរួមជាមួយ គណបក្សប្រជាជន និងគណបក្សផ្សេងៗ ទៀត។ មូលហេតុនៃការចាកចេញនេះ ដោយសារបញ្ហាបក្ខពួកនិយម អស់ជំនឿ រួមទាំងពុករលួយជាដើម ។
នៅឯខេត្តឧត្តរមានជ័យសកម្មជន គណបក្សសង្គ្រោះជាតិចំនួន៨១នាក់នៅ ក្នុងមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យបានបន្តដើចេញពីបក្សដោយសារតែអស់ជំនឿលើមេដឹកនាំរបស់ពួកគេ ហើយមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមសកម្មជន ទាំងនោះបានលើកឡើងដូចៗគ្នាថា ការចាកចេញពីបក្សរបស់ពួកគេនេះមកពីការបាត់បង់ជំនឿចិត្តលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលមិនបានធ្វើអ្វីសោះជូន សង្គមជាតិចេះតែសន្យាខ្សល់ បោកប្រាស់អ្នកគាំទ្រខ្លួនតែប៉ុណ្ណោះ។
លោកឧកញ៉ា ហង្ស ស៊ីផា អនុប្រធានចលនាប្រជាជនប្រតិកម្មរហ័សខេត្តបន្ទាយមានជ័យបានជួបសំណេះសំណាល និង ប្រកាសទទួលស្គាល់សកម្មជនថ្មីទាំង៨១ រូបមកពីបក្សសង្គ្រោះជាតិ ស្ថិតនៅភូមិ ផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេកនាថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ដោយសារតែអស់ជំនឿលើ មេបក្សដែលសន្យាខ្យល់នៅតែក្រៅប្រទេសមិនដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដូចគណបក្សប្រជាជនកម្ពុជានោះជាហេតុនាំឲ្យពួកគេទាំងអស់ស្ម័គ្រចិត្តមករួមរស់ជីវភាព នយោបាយជាមួយគណបក្សប្រជាជន កម្ពុជាវិញ។ គណបក្សប្រជាជនបានយល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈជាងបក្សណាៗទាំងអស់។ ហេតុ ដូច្នេះបានជាសម្មជនទាំងនោះសម្រេចចិត្តដើរចេញពីមេបក្សសន្យាខ្យល់ទាំងនោះ ដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះទីណាគ្រប់ទីកន្លែងមានការ អភិវឌ្ឍលើគ្រប់វិស័យ ។
លោកឧកញ៉ា ហង្ស ស៊ីផា បានថ្លែថា ក្នុងរយៈពេល៣អណត្តិមកនេះ តើអ្នក សន្យាទាំងនោះពួកគេបានសម្រេចលទ្ធ ផលអ្វីខ្លះជាផ្លែផ្កាដែរទេ? សន្យាបានត្រឹម តែសន្យាដដែលៗ ឯអ្នកសន្យាទៀតសោត ក៏មុខដដែលៗ។ ប៉ុន្តែឯអ្នកមិនដែលសន្យា វិញគឺបានបង្ហាញសមិទ្ធផលជាក់ស្តែងពី មួយអណត្តិទៅមួយអណត្តិដើម្បីជា ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពាស ពេញប្រទេសកម្ពុជា ៕ ហេង សូរិយា