ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ឃុំ​ខ្លួន​​បុរស​ម្នាក់​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បុរស​ម្នាក់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ករណី​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ បុរស​រូប​នេះ​ឈ្មោះ​ ចាប​ សុខ​លីម​ អាយុ​៤០ឆ្នាំ​ ត្រូវ​បាន​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ​ “​ បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ “​ តាម​មាត្រា​៨៥​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែ​ឧសភា​ នៅ​ចំណុច​ផ្លូវលំ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាល​ស្ទឹង​ ។

នគរបាល​ បញ្ជាក់​ថា​ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ស លាយលឿងគ្មានស្លាកលេខ បើកបរដោយឈ្មោះចាប​ សុខ​លីម​ ពីលិចទៅកើត​បុក​ម៉ូតូរងគ្រោះម៉ាកគុបមូល​៥០​ គ្មាន ស្លាកលេខ បើកបរឈ្មោះសំរោង ទុយ ភេទប្រុស អាយុ ៧៩ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​ជនរងគ្រោះ​ពេល​នាំ​ទៅ​មន្ទីរពេទ្យ​ ៕​ចេស្តា


ចែករំលែក៖