ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ស្នើឲ្យសមាជិកសកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ បន្តរក្សាកម្លាំងចាស់ និងបន្ថែមកម្លាំងថ្មី បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានស្នើឲ្យ សកម្មជន សមាជិក គណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ជាង១ពាន់នាក់ថា ” សូមបងប្អូនបន្តរក្សាកម្លាំងចាស់ និងបន្ថែមកម្លាំងថ្មី បោះឆ្នោតគាំទ្រ ជូន គណបក្សប្រជាជនកម្ពុជា ឈរលេីអនុសាសន៍ប្ដេជ្ញា យ៉ាងមុះមត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលេីកឡេីងថា ” គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ ” ។

ការជួបសំនេះសំណាលនេះ ធ្វេីឡេីងនៅទីតាំងវិហារឥស្លាម នៅភូមិរការពរប្រាំ ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ក្នុងយុទ្ឋនាការ ឃោសនារកសម្លេងឆ្នោត គាំទ្រ ពីប្រជាពលរដ្ឋ ជូន គណ បក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

លោកអូស្មាន ហាស្សាន់ បានលេីកឡេីងថា ” ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មន្រ្តីគណបក្សប្រជាជនកម្ពុជាពីថ្នាក់លេីដល់មូលដ្ឋាន បានកំពុងតែខំប្រឹងយ៉ាងសស្រៈសស្រាំដេីម្បីបម្រេីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែទោះបីយ៉ាងណាការខ្វះចន្លោះ រឺធ្វេីអោយមានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មេីគ្នានោះដែរ។ ទោះបីយ៉ាងណាក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខ្ញុំ សូមកោតសតសេីរនូវសម្លេងគាំទ្រយ៉ាងច្រេីនលេីសលប់របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលេីលំដាប់ថ្នាក់លេខមួយក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ បាមកោតសរសេីរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន សមាជិកសមជិកាគណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហេីយសូមអោយបន្តនូវកិច្ចខំប្រឹងប្រែងនេះសម្រាប់អាណត្តិជាបន្តបន្ទាប់ ៕ សំរិត


ចែករំលែក៖