ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្ត! សាលាស្រុករមាសហែកបិទបំរាមមិនឲ្យអ្នកព័ត៌មានចូលថតក្នុងការដេញថ្លៃធ្វើផ្លូវលំជនបទ

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព មានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលនៅមុខសាលាស្រុករមាសហែក បានបិទបំរាមមិនឲ្យចូលថតយកព័ត៏មានពី គម្រោងដេញថ្លៃធ្វើផ្លូវលំជនបទ ក្នុងស្រុករមាសហែក។

ការដាក់ឲ្យដេញថ្លៃនូវគម្រោងជួសជុលផ្លូវលំជនបទ ១១គម្រោង នៅស្រុករមាសហែក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដោយក្នុងចំណោមគម្រោងទាំងនោះ អ្នកដេញបានដេញថ្លៃបន្ទាបនៅក្រោម៥០ភាគរយ។

បើយោងតាម ក្រុមអ្នកដេញថ្លៃបានបង្ហើបឲ្យដឹងថា មុនពេលដាក់ឲ្យដេញថ្លៃ គឺយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ មានការលួចចរចាស្ងាត់ៗ លើគម្រោងផ្លូវលំខ្លះ ដោយមានការសម្របសម្រួល ពីមន្ត្រីថ្នាក់ស្រុក ក្រែងបាន ចែកលុយទឹកតែគ្នាខ្លះ ក៏ប៉ុន្តែ ព្រឹកឡើង បែកការណ៍ គម្រោងធ្វើផ្លូវលំទាំងនោះដាក់ឲ្យដេញថ្លៃ បានដេញទាបបំផុតមិនធ្លាប់មាន ធ្វើឲ្យចៅហ្វាយស្រុកចេញបំរាមបែបនេះ។

ចំពោះបំរាមដែលបានសរសេរជាអក្សរដៃបិទលើជញ្ជាំងថា អ្នកសារព័ត៌មានហាមចូលក្នុង និងទី២ ក្រុមហ៊ុន នាង សន តំណាងដោយ លោក ប៉ក់ សុខាភិរក្ស ហាមចូលរួមក្នុងការដេញថ្លៃ។

ចំពោះគម្រោងដេញថ្លៃផ្លូវលំទាំង១១គម្រោង បង្ហាញថាល្អដេញបានថោក ហើយគុណភាពផ្លូវ ចាំត្រួតពិនិត្យជាក្រោយ ។ មេឃុំមួយចំនួនបានលើកឡើងថា ធ្វើផ្លូវតាមឃុំ ក្រុមហ៊ុនហ៊ានធ្វើ គឺគាត់យកកេរ្តិ៍ឈ្មោះច្បាស់ជាធ្វើជាប់ល្អ ហើយរដ្ឋចំណេញចាយលុយតិច។

តាមរយៈការដេញថ្លៃនេះ ពលរដ្ឋរំពឹងថា បានផ្លូវល្អ ក្នុងពេលឆាប់ៗនេះ ទោះបីជាយ៉ាងក៏ដោយ ផ្លូវលំនៅខេត្តស្វាយរៀងរយះកាលកន្លងមក ធ្វើមិនទាន់ដកគ្រឿងចក្រអស់នោះទេ ផ្លូវខូចបណ្តើរៗទៅហើយ មិនដឹងថា គម្រោងដេញថ្លៃលទ្ធកម្មដេញដោយរបៀបណានោះទេ បានជាមិនឲ្យអ្នកសារព័ត៌មានដឹងរឿងទៅថតផ្សាយទៅវិញ សង្ស័យពិតជាមានអ្វីអាថ៌កំបាំងហើយមើល៍ទៅ។

ពាក់ពន្ធ័នឹងករណីខាងលើ លោក ពេញ ជា អភិបាលស្រុករមាសហែក បានឲ្យអ្នកព័ត៌មានដឹងតាមទូរសព្ទ័ថា មូលហេតុដែលលោកមិនឲ្យចូលថត ព្រោះខាងច្បាប់លទ្ធិកម្មមិនអនុញ្ញាតឲ្យចូលថតក្នុងបរិវេណការដេញថ្លៃទេ (មន្ទីរមុខងារសារធារណខេត្ត) ដោយសារខ្លាចមានការរំខានដល់ក្រុមហ៊ុន ដែលចូលដេញថ្លៃហើយក្រោយពេលដេញថ្លៃចប់ អ្នកព័ត៌មានចូលថតចុះ ៕ យឹម សុថាន

 


ចែករំលែក៖